30/05/2018 09:01 GMT+7 Email Print Like 0

វៀតណាមអភិវឌ្ឍន៍ទីផ្សារស្រូវអង្ករ


 រោងចក្រផលិតស្រូវអង្ករនៅវៀតណាម (រូបថត៖ daychuyentudong.vn)

ទីផ្សារស្រូវអង្ករកំពុងមានការ​ប្រែប្រួលយ៉ាងខ្លាំងក្លា។ ​ការដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មលើ​គ្រប់​ជ្រុង​ជ្រោយ និង​​ជឿន​លឿន​សំរាប់ភាពជាដៃគូអន្តរប៉ាស៊ី​ហ្វិក (CPTPP) ត្រូវ​បានចុះហត្ថលេខានោះ បានជួយ​វៀតណាម​បើក​ទូលាយ​ទីផ្សារ លើកកំពស់ទំហំ​នៃការនាំចេញអង្ករ​។
 
លោក Nguyen Hong Son ប្រធាននាយ​កដ្ឋានដំណាំដាំដុះ ក្រសួងកសិកម្មនិង​អភិវឌ្ឍន៍ជនបទ បា​នឲ្យដឹង​ថា ការ​ដែល​សហគ្រាសនានាអភិវឌ្ឍន៍ផលិត​កម្ម​ តាមខ្សែសង្វាកតំលៃនិងវិនិយោគទៅក្នុងការ​កែច្នៃនោះ បាន​សរឲ្យ​​ឃើញនូវ​លទ្ធផលដ៏ច្បាស់លាស់។

​“ប្រការដែលប្រជាកសិករនិងសហ​​គ្រិនយកចិត្តទុកដាក់ ​នោះគឺធ្វើយ៉ាង​ម៉េចដើម្បីនាំមកនូ​វផល​ប្រយោជន៍​អតិបរ​មា​សំរាប់​គេ។ បើចង់នាំមកនូ​វផល​ប្រយោជន៍ច្រើនបំផុតគឺច្បា​ស់លាស់​ថា ​យើងត្រូវ​បង្កើត​ឡើង​តំលៃ​បន្ថែម​ ចាប់ពីការផ្គត់ផ្គង់វ​ត្ថុធាតុដើមដល់ការរៀបចំធ្វើផ​លិតកម្ម ការប្រមូលទិញ ការ​កែច្នៃ ជាដើម។ ​ដូច្នេះយើង​ត្រូវកសាង​ខ្សែសង្វាកផលិតកម្មបិទ ហើយ​កាត់បន្ថយការងារអាជ្ញាកណ្ដាល ​សំដៅបង្កើត​ឡើង​តំលៃបន្ថែម​យ៉ាង​ខ្ពស់បំផុតសំរាប់ប្រជា​កសិករ និងសហគ្រាស”៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ