31/07/2018 10:06 GMT+7 Email Print Like 0

វៀតណាមអបអរសាទរកម្ពុជារៀបចំការបោះឆ្នោតរដ្ឋសភានីតិកាលទី៦​ប្រកប​ដោយជោគជ័យ​


 ការបោះឆ្នោតរដ្ឋសភានីតិកាលទី៦នៅកម្ពុជាបានប្រព្រឹត្តទៅប្រកបដោយជោគជ័យ (រូបថត៖ VOV)

 ក្នុងឱកាសព្រះរាជាណាចក្រកម្ពុជារៀបចំប្រកបដោយជោគជ័យនូវការបោះឆ្នោតតំណាងរាស្ត្រនីតិកាលទី៦ នា​ថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ២០១៨ នាយករដ្ឋ​មន្រ្តីវៀត​ណា​​ម​លោក Nguyen Xuan Phuc បាន​ផ្ញើ​​លិខិត​អបអរសាទរ​ជូន​​ទៅនា​យក រដ្ឋម​ន្រ្តីកម្ពុជា សម្ដេច តេជោ ​ហ៊ុន សែន។ ប្រធានរដ្ឋសភាវៀ​តណាមលោ​កស្រី  Nguyen Thi Kim Ngan ក៏ផ្ញើ​​លិខិតអបអរសាទរជូនទៅប្រធាន​រដ្ឋសភាកម្ពុជា សម្ដេច ហេ​ង សំរិន ផងដែរ​។
 
ថ្នាក់​ដឹកនាំវៀតណាមបានសម្ដែងជំនឿជាក់ថា កម្ពុជានឹងមានរដ្ឋសភានិង រាជរដ្ឋាភិបាលថ្មីយ៉ាងឆាប់ៗ ដើម្បី​ដឹកនាំប្រជាជនក្នុងបុព្វហេតុកសាងប្រទេស កម្ពុជាប្រកបដោយសុខសន្តិភាព ស្ថិរភាពនិងវិបុលភាព ជាមួយ​តួនាទីនិងឋានៈកាន់តែ ខ្ពស់នៅក្នុងតំបន់និងលើពិភពលោក។ ថ្នាក់ដឹក​នាំ​វៀត​ណាម​ក៏ជឿ​ជាក់​យ៉ាង​មុត​ មាំ​ថា ទំនាក់ទំនងក្នុងនាមជាអ្នកជិតខាងល្អប្រសើរ ចំណងមិ​ត្តភាពប្រពៃណី កិច្ច ​សហប្រតិ​បតិ្តការ​លើ​គ្រប់​​ជ្រុង​ជ្រោយ ចីរភាព និងយូរអង្វែងរវាងវៀតណាមនិង កម្ពុជា នឹងកាន់តែបាន​ពង្រឹង​និង​ពង្រីក​យ៉ាង​ខ្លាំង​​ក្លា​ដើម្បី​ផលប្រយោជន៍របស់ ប្រជាជននៃប្រទេសទាំងពីរ ព្រមទាំរួមវិភាគ​ទាន​យ៉ាង​សកម្ម​សំរាប់​សហគមន៍​ អាស៊ាន ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងវឌ្ឍនភាពក្នុងតំបន់ និងលើ​ពិភពលោក​។
 
មុននោះ នា​រសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ​២០១៨ នាយក​រដ្ឋមន្រ្តី​វៀត​ណាម​លោក Nguyen Xuan Phuc បាន​ហៅ​ទូរ​ស័ព្ទ​​អបអរសាទរនាយក​រដ្ឋមន្រ្តីកម្ពុជាសម្ដេច តេជោ ហ៊ុន សែន និងគណៈបក្សប្រជាជនកម្ពុជា អំពី​លទ្ធផល​​ដ៏ល្អប្រសើរជា ជំហានដំបូង។ នាថ្ងៃដដែល ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀត ណាម​លោក​ Pham Binh Minh ក៏បានផ្ញើរលិខិតអបអរសាទរជូនទៅទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីការ​បរទេស​និង​សហប្រតិ​បត្តិការ​​អន្តរជាតិកម្ពុជាលោក ប្រាក់ សុខុន ផងដែរ​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ