13/02/2020 10:41 GMT+7 Email Print Like 0

វៀតណាមអបអរសាទរចំពោះបណ្ដាគំនិតផ្តួចផ្តើមនិងកិច្ចខិតខំប្រឹងប្រែង​ដើម្បី​ចាប់ផ្ដើមដំណើរ​ការសន្តិភាព​មជ្ឈិម​បូព៌ា​ឡើង​វិញ​


ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានក្រុមបេសកកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)
 

នាថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ២០២០ ថ្លែងនៅក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាសន្តិសុខស្ដីពីស្ថានភាពនៅមជ្ឈឹមបូព៌ា ដែល​រួម​​មាន​បញ្ហារបស់ប៉ាឡេស្ទីននោះ ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធាន​ក្រុម​បេសក​កម្ម​អចិន្រ្តៃយ៍​វៀត​ណាម​ប្រចាំនៅ​ អង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថា វៀតណាមអបអរសាទរចំពោះរាល់គំនិតផ្ដួចផ្ដើម ដើម្បី​ចាប់ផ្ដើមដំណើរ​ការសន្តិភាពមជ្ឈិមបូព៌ា ដោយផ្អែកលើបណ្ដាកិច្ចព្រមព្រៀងអន្តរជាតិ និងទ្វេភាគី។ ឯកអគ្គរដ្ឋ​ទូតលោក Dang Dinh Quy បានអះអាងនូវការគាំទ្រយ៉ាងខ្លាំងក្លាចំពោះការតស៊ូស្របច្បាប់ ដើម្បីសិទ្ធិ​ ដែលមិនអាចផ្ទេរប្រគល់របស់ប្រជាជន ប៉ាឡេស្ទីន។ វៀតណាមគាំទ្រដំណោះស្រាយរដ្ឋពីរ ដែលរួម​មាន​ការ​បង្កើតរដ្ឋឯករាជ្យនិងមានអធិបតេយ្យភាពប៉ាឡេស្ទីន ជាមួយខ្សែព្រំដែន ដែលបាន​កំណត់​ក្នុង​សេចក្ដី​សម្រេច​ចិត្តពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិ ក្បែរដ្ឋ អ៊ីស្រាអែល ហើយរួមរស់ប្រកបដោយសន្តិភាព សុវត្ថិភាព និង​ទទួលស្គាល់គ្នាទៅវិញទៅមក។
 
វៀតណាមមាន​ការព្រួយ​បារម្ភយ៉ាង​ជ្រាលជ្រៅ​អំពី​បណ្ដា​សកម្មភាព​តាំង​ទីលំនៅ​របស់​អ៊ីស្រា​អែល​ក៏ដូច​ជាការ​អំពាវ​នាវថ្មី​ៗសំដៅរួមបញ្ជូល ផ្នែកខ្លះនៃទឹកដីប៉ាឡេស្ទីន ដែលត្រូវទន្ត្រានកាន់​កាប់។ វៀត​ណាម​អំពាវនាវ​និងគាំទ្រ​ភាគីពាក់​ព័ន្ធនានា រួមគ្នាខិតខំប្រឹងប្រែង ដើម្បីទទួលបានដំណោះស្រាយស​ន្តិភាពយ៉ាងពេញលេ​ញ សម​ភាព និងយូរអង្វែង តាមរយៈការសន្ទនា និងចរចា ដោយផ្អែក​លើការ​គោរព​ច្បាប់​អន្តរជាតិ​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ និងសេចក្ដីសម្រេចចិត្តពាក់ពាន់នានារបស់អង្គការសហប្រជាជាតិ។ វៀតណាម​ចាត់​ទុក​ថា​ ដំណោះស្រាយសន្តិភាពអាចទទួលបានតាមរយៈការអត់ធ្មត់ ជៀស​វាង​សកម្ម​ភាព​អាចធ្វើ​ឲ្យស្ថានភាព​ស្មុគ​ស្មាញ និងរក្សា ការសន្ទនាផ្ទាល់។វៀតណាម​សង្ឃឹមថា​ភាគីពាក់​ព័ន្ធ​នានា នឹង​ចូលរួម​កិច្ច​ពិភាក្សាប្រកប​ដោយ​សុច្ឆន្ទៈ​និងស្ថាប​នា​​៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ