07/11/2015 10:24 GMT+7 Email Print Like 0

វៀតណាមអបអរសារទទិវាបុណ្យឯករាជ្យជាតិព្រះរាជានាចក្រកម្ពុជា


វៀតណាមអបអរសារទទិវាបុណ្យឯករាជ្យជាតិព្រះរាជានាចក្រកម្ពុជា (Image: VNA)

នាព្រឹកថ្ងៃទី៦ខែវិច្ឆិកាឆ្នាំ២០១៥ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Le Hoai Trung បាន​អញ្ជើញ​ទៅកាន់​ស្ថានទូត​កម្ពុជា​ប្រចាំ នៅវៀតណាមដើម្បី​អបអរសារទទិវាបុណ្យឯករាជ្យជាតិលើកទី​​៦២ នៃព្រះ​រាជា​នា​ចក្រ​កម្ពុជា​ (ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣ - ថ្ងៃទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៥)។​ ក្នុងជំនួប អនុរដ្ឋមន្ត្រីកា​របរទេស លោក Le Hoai Trung បានវាយតំលៃខ្ពស់ ចំពោះសមិទ្ធិផលដ៏ធំធេង​ដែលប្រជាជន​កម្ពុជា​បាន​បង្កើត​បាន​ក្រោម​ព្រះរាជ​កិច្ច​ដឹក​នាំ​របស់ព្រះ​មហាក្សត្រ​នរោត្តមសីហមុនី និងក្រោមការដឹកនាំរបស់ព្រឹទ្ធសភារដ្ឋសភា និងរាជរដ្ឋាភិបាល​កម្ពុជា​។ លោក Le Hoai Trung បានអះអាងថា៖ គោលនយោបាយមុនក៏ដូចជា​ក្រោយរបស់​វៀត​ណាម​គឺជានិច្ច​កាល​គោរព និងផ្តល់អាទិភាពខ្ពស់សំរាប់ការ​ពង្រឹង នឹង​ពង្រីកទំនាក់​ទំនង​មិត្តភាព​សហ​ប្រតិបត្តិការ​ លើ​គ្រប់​វិស័យ​ជា​មួយ កម្ពុជាហើយសង្ឃឹមថា៖ ប្រជាជនកម្ពុជានឹងបន្តបង្កើតបានសមិទ្ធិផលថ្មីដ៏ធំធេង​ថែមទៀត​នាពេល​ខាង​មុខ​។ ភាគីទាំងពីរជឿជាក់ថា៖ ដោយមានសុឆ័ន្ទៈនិង​ការ​ខំប្រឹងប្រែង​នៃប្រទេស​ទាំងពីរ​ការងារ​ខ័ណ្ឌ​សីមា​បោះបង្គោល​ព្រំដែន​ រវាង​វៀតណាម និងកម្ពុជា នឹងសម្រេចយ៉ាងឆាប់រហ័ស​សំដៅកសាងខ្សែព្រំដែន​សន្តិភាព​មិត្ត​ភាព​សហ​ប្រតិបត្តិ​ការ និងអភិវឌ្ឍន៍រួមចំណែកពង្រឹងទំនាក់ទំនង​ជិតខាងល្អ​ប្រសើរ រវាងវៀតណាមជាមួយកម្ពុជា៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ