25/01/2018 10:40 GMT+7 Email Print Like 0

វៀតណាមអបអរសាទរ និងសន្យាបង្ក​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​វិនិយោគិន​ឥណ្ឌា​សហប្រតិបត្តិការ​វិនិយោគ​នៅវៀ​តណាម​


 វៀតណាមអបអរសាទរ និងសន្យាបង្កលក្ខណៈងាយស្រួលសម្រាប់វិនិយោគិនឥណ្ឌា

នាល្ងាចថ្ងៃទី២៤​ ខែមករា ឆ្នាំ២០១៨ តាមម៉ោ​ងវៀតណាម​ នៅទីក្រុង New Dehli ប្រទេសឥណ្ឌា ក្នុ​ងឱកាស​ចូលរួម​សន្និសីទជាន់​ខ្ពស់រំលឹក​ខួបអនុស្សវរីយ៍អាស៊ាន ​និងឥណ្ឌានោះ នាយក​រដ្ឋមន្ត្រី​រដ្ឋាភិបាល​វៀត​ណាម លោក Nguyen X​uan Phuc បានទទួលជួបសន្ទ​នាជាមួយ​ថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុ​ន សហគ្រាសធំៗរ​បស់​ឥណ្ឌា។

នៅក្នុងជំនួបទាំងនេះ លោក​ Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា វៀ​តណា​ម និងឥណ្ឌា​មានទំនាក់​ទំនង​ប្រពៃណី​ដ៏ល្អប្រសើរ​។ វៀតណាមអបអរសាទរ​ និងសន្យា​បង្កលក្ខណៈ​ងាយ​ស្រួលសម្រាប់​វិនិយោគិន​ឥណ្ឌា​សហប្រតិបត្តិការ​វិនិយោគ​ និងធ្វើ​អាជីវកម្មនៅវៀ​តណាម​។
 
នៅក្នុងជំនួន​ជាមួយ​លោក Anil Sardana នាយកប្រតិប​ត្តិ​ក្រុមហ៊ុន Power Tata ដែលជាក្រុ​ម​ហ៊ុន​ផ្គត់ផ្គង់​អគ្គីសនី​ធំបំផុត​ របស់ឥណ្ឌានោះលោក Nguyen Xuan Phuc បានស្នើឲ្យក្រុមហ៊ុន​ Power Tata គប្បី​មាន​យុទ្ធសាស្ត្រ​វិនិយោគ​ជាក់ស្ដែង ​និង​យូរអង្វែងនៅវៀតណា​ម។​
 
នាថ្ងៃដែល លោក Nguye​n Xuan Phuc មានជំនួបជាមួយលោក​ SN Subramanyan នាយក​ប្រតិបត្តិ​សម្ព័ន្ធ​ក្រុមហ៊ុន​ Larsen & Tourbro(L & T) ជាសម្ព័ន្ធក្រុម​ហ៊ុនជាតិ​ដែលមានទីស្នាកការនៅ ឥណ្ឌា​ដោយ​ធ្វើសកម្មភាព​ពហុវស័យ​ដូជា៖ សំណង់ ធ្វើអាជីវកម្មរ៉ែ​ និងថាមពលជាដើម។​ នៅទី​នេះ លោក Nguyen Xuan Phuc បាន​ស្នើឲ្យ L & T សហករជាមួយសហ​គ្រាសវៀត​ណាម ដើម្បីបង្កើត​ឡើង​រោង​ចក្រ​ដំឡើង​នាវា​ទំនើប​នៅវៀត​ណាម​។
 
ក៏នាថ្ងៃដដែល លោក Nguyen X​uan Phuc មានជំនួបជាមួយ នាយកសម្ព័ន្ធ​ក្រុមហ៊ុន​ប្រេងឧស្ម័ន លោក Narendrea K.Verma និងលោក ​Sudheer Pandharpurkar ប្រធានក្រុ​មហ៊ុន ​ vDoIT ផងដែ​រ៕

 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ