30/05/2018 09:01 GMT+7 Email Print Like 0

វៀតណាមអនុវត្តន៍ជាឯកឆ័ន្ទនូវគោលនយោបាយគោរព​និង​ធានាសិទ្ធិ​សេរីភាព​ខាង​ជំនឿ​សាសនា​របស់ប្រជាជន​

នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ​២០១៨​ នៅវត្ត Quan Su រដ្ឋធានី​ហាណូយ មជ្ឈឹមសមាគមន៍​ពុទ្ធសាសនា​វៀត​ណាម ​បានរៀប​ចំពិធី​អំណរសាទ​រ​បុណ្យវិសាខ​បូជា ​ព.ស ២៥៦២ ឆ្នាំសកល​២០១៨។

 
 ពិធីអំណរសាទរបុណ្យវិសាខបូជា ព.ស ២៥៦២ ឆ្នាំសកល ២០១៨ នៅវត្ត Quan Su

ថ្លែងមតិនៅ​ទីនេះ ឧបនាយក​រដ្ឋមន្រ្តីវៀតណាម​លោក Truong Hoa Binh បានអះអា​ង​ថា ដោយប្រពៃណីជិ​ត២០០០​ឆ្នាំ ពុទ្ធសាសនាវៀតណា​ម ជានិច្ចកាលរួមដំណើជាមួយ​ប្រ​ជាជាតិ។ លោក ​Truong Hoa Binh​ បាន​សង្កត់​ធ្ងន់​ថា​៖

 “បក្សនិង​រដ្ឋជានិច្ចកា​លអនុវត្តន៍​ជាឯកឆ័ន្ទ នូវគោលនយោបាយគោរ​ព និងធានាសិទ្ធិសេរីភាព​ខាង​ជំនឿសាសនា​ របស់ប្រជាជន ធានាការប្រតិ​បត្តិជំនឿសាសនាឲ្យស្របច្បាប់ រ​ក្សានិងពង្រីកនូវតំលៃដ៏​ល្អ​ប្រសើរ ក្នុងប្រពៃណី​រប​ស់​ប្រទេសជាតិ។​ ក្នុងឱកាសពិធីបុណ្យវិសាខ​បូជាឆ្នាំនេះ ខ្ញុំស្នើឲ្យក្រសួង ​ស្ថាប័ន​មជ្ឈឹម​និង​ថ្នាក់​ដឹក​នាំតំបន់​ទាំង​អស់ យកចិត្តទុកដា​ក់ ណែនាំ ជួយឧ​បត្ថម្ភ និងបង្កភាព​ងាយ​ស្រួល​ដើម្បី​ជំនឿ​សាសនា​និយាយ​រួមនិង​ពុទ្ធសាសនានិយាយដោយឡែក​ធ្វើសកម្មភាពយ៉ាងត្រឹមត្រូវតា​ម​ច្បាប់ បង្កើត​ឡើង​បរិយាកាស​ប្រតិបត្តិ​ជំនឿសាស​នាដោយស្ថិរភាព និងធា​នាក្នុងទូទាំងប្រទេសវៀតណាម​ សំដៅរួម​គ្នាកសាង​ប្រទេស​ជាតិ​ឲ្យមាន​វឌ្ឍនភាព​ និងកសាងពិភពលោកឲ្យ​មានសុខសន្តិ​ភាព”​។

ក្នុង​ឱកាសពិធីបុណ្យវិសាខបូជា​ឆ្នាំនេះ សមាគមន៍ពុទ្ធសាសនា​វៀត​ណាម និង​បណ្ដា​ខេត្ត​ក្រុង​ភាគ​កណ្ដាល​វៀត​ណាម​បាន​រៀប​ចំ​សកម្មភាព​ដ៏សម្បូរ​បែប។
 
នៅទីក្រុងហ្វេ រូបភាពស្លឹ​កផ្កាឈូកដែលជានិមិត្តរូបសម្គាល់ឲ្យភា​ពសុខសាន្តត្រាណ ត្រូវ​បាន​តូប​តែង​នៅគ្រប់​ទីក​ន្លែង។ ​ឆ្នាំ២០១៨នេះ ការងាររៀបចំឲ្យពិ​ធីបុណ្យវិសាខបូជា​ត្រូវ បាន​គណៈ​ភិបាល​សមាគមន៍​ពុទ្ធសាសនា​វៀត​ណាម​ខេត្ត Thua Thien Hue ត្រៀមរៀបចំយ៉ាងហ្មត់ចត់។ ក្នុ​ងប៉ុន្មានថ្ងៃនេះ វត្តនិងពុទ្ធ​បរិស័ទ​ភាគ​ច្រើន ក្នុង​ខេត្តតែង​តែចូលរួម​កម្មវិធីសប្បុរ​សធម៌ ជូនអំណោយដល់ជ​នក្រីក្រ ជនចាស់ជរាគ្មាន​គ្រួសារ​និង​អ្នកជំងឺ​ក្រីក្រ​ ជា​ដើម។ ភិក្ខុនី Thich Nhu Minh ក្នុងគណៈកម្ម​ ការសប្បុរសធ​ម៌សង្គ​ម ចំណុះ​គណៈ​ភិបាល​សមាគមន៍​ពុទ្ធសាសនា​វៀត​ណាម ខេត្ត Thua Thien H​ue បានឲ្យដឹងថា​៖​​ “ធ្វើសប្បុរសធម៌​ដើម្បីបង្ហាញ​នូវមេត្តា​ធម៌របស់​ព្រះពុទ្ធ​។ ដោយសកម្មភាពជាក់ស្ដែងរបស់ខ្លួន​ យើង​រួម​គ្នាជួយ​ឧបត្ថម្ភ​អ្នកមាន​ការ​លំបាក​ក្នុង​ជីវភាព​រស់នៅ”។

 
 ទេសភាពនៃវត្ត Dieu De ទីក្រុងហ្វេ

ចំណែកឯនៅទីក្រុង​ដាណាំង គណៈភិបាលសមាគមន៍ពុទ្ធ​សាសនាវៀតណាមទីក្រុង បា​នរៀបចំ​កម្ម​វិធី​ឧបត្ថម្ភ​ដល់កុមារ​កំព្រានិង​ជនក្រីក្រក្នុងទូទាំងទីក្រុងដូ​ចជា៖ ទៅសាកសួរសុខទុក្ខ​ ជូនអំណោយដល់ជនក្រី​ក្រ អ្នក​ជំងឺ ​រៀបចំការពិនិត្យជំងឺនិងផ្ដល់ថ្នាំឱ​សថដោយឥតគិតថ្លៃសំរាប់ជន​រួមជាតិនៅតំបន់ឆ្ងាយ​ដាច់ស្រយាល​។ ព្រះសង្ឃ​ Thich Thong Dao អនុប្រធានគណៈភិបាលស​មាគមន៍ពុទ្ធសាសនាវៀតណា​ម​ទីក្រុង Da Nang បាន​ឲ្យដឹង​ថា៖
 
 “យើងខ្ញុំបានជូន​អំណោយដល់ជនក្រីក្ររា​ប់ពាន់នាក់។ ក្នុ​ងនោះមានអង្ករ​និងរបស់​របរចាំបាច់​។ទន្ទឹម​នឹង​នោះ យើង​​ខ្ញុំក៏កសាងផ្ទះមេត្តាធម៌ជូនចំពោះ​ក្រុមគ្រួសារ ដែល​មិនទាន់មានទី​លំនៅផងដែរ”​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ