05/04/2016 09:57 GMT+7 Email Print Like 0

វៀតណាមអនុវត្តបណ្ដាអនុសញ្ញាអន្តរជាតិស្ដីអំពីសន្តិសុខ-សុវត្ថិភាពនុយគ្លេអ៊ែរ


ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh

នេះគឺជាការអះអាងរបស់អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Ha Kim Ngoc ក្នុងពេល​ឆ្លើយ​សម្ភាសន៍​អ្នក​យកព័ត៍ាម អំពីលទ្ធផលនៃសន្និ​សីទកំពូល ស្ដីអំពីសន្តិសុខនុយគ្លេអ៊ែរ លើកទី៤​ឆ្នាំ​២០១៦ ត្រូវ​បានប្រព្រឹត្តទៅ​ចាប់​ពីថ្ងៃទី​៣១ ខែ​មិនា ដល់ថ្ងៃទី១ ខែ​មេសា ឆ្នាំ២០១៦ នៅអាមេរិក។   ក្នុងសន្និសីទកំពូលនាពេល​ថ្មីនេះ វៀត​ណាម​ បានរួមវិភាគ​ទានយ៉ាងសកម្ម ម្ចាស់ការទៅលើការខំប្រឹងប្រែងរួម​របស់សហគមន៍អន្តរជាតិ ដើម្បី​បង្ការ ប្រ​ឆាំង និង​រំសាយសព្វវុធនុយគ្លេអ៊ែរ។ នៅ​សន្និសីទលើកទី៤នេះ វៀតណាមបានអះអាងជាថ្មីម្តង់​ទៀត នូវ​ការ​ខំប្រឹង​ប្រែង​ និង​ការសន្យាដែលបានវៀតណាមបាន និងកំពុងអនុវត្ត។ លោក Ha Kim Ngoc ក៏បាន​អោយ​ដឹងថា៖ វៀតណាម​បន្តអនុវត្ត បណ្ដាការសន្យានយោបាយ អនុវត្តយ៉ាងម៉ត់​ចត់គ្រប់​អនុសញ្ញា​អន្តរជាតិ​ដែល​ទាក់​ទិន​ដល់​វិស័យ​សន្តិ​សុខ សុវត្ថិភាពនុយគ្លេអ៊ែរ។ ទន្ទឹម​នឹង​នោះ វៀត​ណាម​ក៏បាន​ចុះហត្ថ​លេខា​លើកិច្ច​ព្រម​ព្រៀង​អន្តរជាតិ​ជា​មួយ​ប្រទេសផ្សេងៗ ដើម្បីជំរុញការប្រើប្រាស់​ថាមពលនុយគ្លេអ៊ែរ ដើម្បី​សន្តិភាពផង​ដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ