10/02/2020 11:35 GMT+7 Email Print Like 0

វៀតណាមអនុវត្តយ៉ាងប្ដូរផ្ដាច់បណ្ដាវិធានការបង្ការនិងទប់ស្កាត់ជំងឺរ​លាកផ្លូវដង្ហើមបង្កឡើង​ដោយវីរុសកូរ៉ូណាប្រភេទថ្មី​


 លោក សាស្ត្រាចារ្យបណ្ឌិត Nguyen Thanh Long អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល ថ្លែងនៅសន្និសីទ (រូបថត៖ moh.gov.vn)
 

នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០ ក្រសួងសុខាភិបាលវៀតណាមបានរៀបចំ សន្និសីទអនឡាញនៅតាម មន្ទីរ​ពេទ្យ​ពីថ្នាក់​មជ្ឈឹម​ចុះដល់មូលដ្ឋានចំនួន ៧០០កន្លែងដើម្បីណែនាំការព្យាបាល បង្ការនិងទប់ស្កាត់​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ បង្កឡើងដោយវីរុសកូរ៉ូណាប្រភេទថ្មី (​nCoV)​។ ថ្លែងនៅទីនេះ លោក សាស្ត្រាចា​រ្យ​បណ្ឌិត Nguyen Thanh Long អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល បានសង្កត់ធ្ងន់ថា វៀត​ណាម​កំពុង​អនុវត្ត​យ៉ាង​ប្ដូរផ្ដាច់​បណ្ដា​វិធាន​ការ​បង្ការ​ ទប់ស្កាត់ជំងឺរាតត្បាតនេះ។ វៀតណាមបានបណ្ដុះប្រកបដោយជោគជ័យ នូវវីរុស nCoV ដែល​ជួយ​រក​ចម្លើយ​ដ៏ត្រឹមត្រូវអំពីប្រភពដើមនៃវីរុស កម្លាំង រាតត្បាត របៀបកើតជំងឺ និងលក្ខណៈ​ផ្សេង​ៗ​ទៀត​នៃប្រភេទ​វីរុស​នេះ​ដើម្បី ជ្រើសរើសវិធានការព្យាបាលប្រកបដោយប្រសិទ្ធភាព។ ក្នុងបរិបទដែលជំងឺ កំពុងឆ្លង​រាល​ដាល​យ៉ាង​ឆាប់​រហ័សនៅចិន នាបច្ចុប្បន្ននោះ គឺការព្យាបាល ដោយដាក់ដោយឡែក ជាវិធាន​ការមាន​ប្រសិទ្ធ​ភាព​បំផុត​ដើម្បី​បង្ការទប់ ស្កាត់ជំងឺរាតត្បាត។ វៀតណាមបានបង្កើតប្រព័ន្ធដាក់ដោយឡែក៣ជុំ៖ ទីមួយគឺអ្នកជំងឺ​សង្ស័យ​ឆ្លងវីរុស ត្រូវបានដាក់ដោយឡែកនៅមូលដ្ឋាន សុខាភិបាល។ ទីពីរគឺពលរដ្ឋវៀតណាម ជនបរទេស​ដែល​មក​វៀត​ណាមពី តំបន់ Wubei ត្រូវបានដាក់ដោយឡែកភ្លាមមួយរំពិចនៅមូល ដ្ឋានប្រមូលផ្ដុំនានា។ ទីបីគឺអ្នក​ដែល​ធ្វើដំណើរ​ពីតំបន់ផ្សេងៗរបស់ចិនមក វៀតណាម ត្រូវបានដាក់ដោយឡែកនៅផ្ទះ។

គិត​រហូតដល់​គ្រានេះ​ វៀតណាមបានបញ្ជាក់ករណីឆ្លង nCoV ទី១៤ ក្នុងនោះខេត្ត Vi​nh Phuc មានករណីចំនួន៩៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ