21/05/2015 11:25 GMT+7 Email Print Like 0

វៀតណាមអនុវត្តល្អនូវគោលន​យោបាយលើក​ទឹក​ចិត្ត ផ្ដល់​​អទិភាព​​អភិវឌ្ឍន៍​​វិទ្យា​សាស្ត្រ​​និង​​បច្ចេក​​វិទ្យា


ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Damថ្លែងមតិនៅពិធីនេះ (រូបថត៖TTXVN)

នាថ្ងៃទី២០ខែ​ឧសភាឆ្នាំ​២០១៥ ថ្លែង​មតិ​នៅពិធី​រំលឹក​ខួបអនុស្សាវរីយ៍​លើកទី​៤០​នៃទិវា​បង្កើត​បណ្ឌិត​សភា​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​វៀតណាម (ថ្ងៃទី២ខែ​ឧសភា) ឧបនាយក​រដ្ឋមន្រ្តី​វៀតណាម​ លោក Vu Duc Dam បាន​អះអាង​ថាអ្នកវិទ្យាសាស្ត្រ គឺជា​ប្រភពធន​ធាន​ដ៏ថ្លៃថ្នូ​របស់​ប្រទេស​ជាតិ ហើយ​បក្ស រដ្ឋាភិបាល​និង​សង្គម​ទាំង​មូល​ដាក់ ក្ដី​សង្ឃឹម​ជាច្រើន​ទៅលើជួរ​អ្នកវិទ្យាសាស្ត្រ។ លោក Vu Duc Dam បាន​ស្នើ​​ឲ្យ បណ្ឌិត​សភា​វិទ្យា​សាស្ត្រ​ និងបច្ចេកវិទ្យា នា​ពេល​ខាងមុ​ខ​គប្បី​ផ្លាស់ប្ដូរ​វិធីសាស្ត្រ​គ្រប់​គ្រង អនុវត្ត​ល្អនូវ​គោល​នយោ​បាយ​លើក​ទឹកចិត្ត ផ្ដល់​អាទិភាព​អភិវឌ្ឍន៍​វិទ្យា​សាស្ត្រ និង​បច្ចេកវិទ្យា ព្រម​ទាំង​ជំរុញ​ខ្លាំង​កិច្ច​សហ​ប្រតិ​បតិ្ត​ការ​អន្តរ​ជាតិ​ បង្កើន​ការ​រៀប​ចំអនុវត្ត ភារកិច្ច​វិទ្យាសា​ស្ត្រ​នានា ថ្នាក់ជាតិទៀត​ផង។ បណ្ឌិត​សភា​វិទ្យា​សាស្ត្រនិ​ង​បច្ចេកវិទ្យា​វៀត​ណាមទទួល​បាន​សមិទ្ធិដ៏​សំខាន់​ក្នុង​ការងារ​ស្រាវជ្រាវ​និងអនុវត្ត​បណ្ដាកម្ម​វិធីវិទ្យា​សាស្ត្រ​បច្ចេក​​វិទ្យា​ ថ្នាក់រដ្ឋ កម្មវិធីវិទ្យា​សាស្ត្រនិងបច្ចេក​​វិទ្យា​អវកាស​​ដូ​ច​​ជា៖ ប្រព័ន្ធ​ផ្កាយ​រណប​ឃ្លាំមើល​ភព​ផែន​ដី​ដំបូង​របស់​វៀត​ណាម VNRED​Sat១ និង​ការអនុវត្ត គំរោង​ការណ៍កសាង​មជ្ឈ​មណ្ឌល​អវកាស​វៀត​ណាម​ជា​ដើម​៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ