22/12/2016 10:06 GMT+7 Email Print Like 0

វៀតណាមអនុវត្តបច្ចេកវិទ្យាព័ត៌មានក្នុងសកម្មភាពនៃខឿនសេដ្ឋកិច្ច


លោក Nguyen Thanh Hung អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាម អញ្ជើញថ្លែងមតិនៅក្នុងវេទិកា

នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ នៅទីក្រុង​ហាណូយ សម្ព័ន្ធ​សមាគម Internet វៀត​ណាម បានបើកទិវា Internet ២០១៦ ក្រោម​ប្រធាន​បទ “ការ​រួម​ចំណែក​របស់ មាតិ​កា​ឌីជីថលសម្រាប់​ខឿន​សេដ្ឋកិច្ច Internet​”។​ ថ្លែង​មតិនៅ​ទី​នេះ​លោក Nguyen Thanh Hung អនុរដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​និង​ផ្សព្វ​ផ្សាយ​វៀត​ណាម បានឲ្យដឹង​ថា​ខឿន​សេដ្ឋកិច្ច​ឌីជីថល​ជាការ​បោះជំហាន​ចាំបាច់​ដែល​សម​ស្រប​ជាមួយ​និន្នា​ការ​បច្ចុប្បន្ន​។ តាមនោះ ខឿន​សេដ្ឋកិច្ច​ឌីជីថល​នឹង​បង្កើត​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​ជម្រុញ​ និង​អភិវឌ្ឍន៍​ផ្នែក​ឧស្សាហកម្ម​មាតិកា​ឌីជីថល​ឲ្យក្លាយ​ទៅជាមុខ​ព្រួញ​ នៃផ្នែក​​ឧស្សាហកម្មព័ត៌មាន។ ​លោក Nguyen Thanh Hung បានឲ្យដឹងថា៖

“នាពេលខាងមុខ ដើម្បីឆ្លៀតយករាល់ប្រៀបខ្លាំង របស់វៀតណាមក្នុងខឿន​សេដ្ឋកិច្ច​ឌីជីថល ប្រការ​ចាំបាច់​សម្រាប់​​បណ្តាញ Internet ទាំង​មូល​គឺត្រូវ​ផ្លាស់​ប្តូរ​គោល​គំនិត​ជម្រុញ​ល្បឿន​វិវឌ្ឍន៍ ​និង​លើក​កំពស់​គុណភាព​ហេដ្ឋារ​ចនា​សម្ព័ន្ធ​​ ប្រមូល​ផ្តុំបង្កើតប្រព័ន្ធ​អេកូឡូស៊ី ដោយឈរលើមូលដ្ឋាន​ហេដ្ឋារចនាសម្ព័ន​​ ​តាម​​នោះ ​អនុញ្ញត្ត​ឲ្យអង្គភាពអាជីវកម្មមាតិកា​ឌីជីថល​ដទៃ មានការច្នៃ​ប្រឌិត​តាម​សំណើរ​”៕

 

តាម​ VOV5 – វិទ្យុសំឡេង​វៀតណាម​
 

 

បណ្តាព័ត៌មានបានផ្សាយ