17/01/2018 10:45 GMT+7 Email Print Like 0

វៀតណាមអនុវត្តន៍និងធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀង FTA នានា


 បង្កងជាមុខទំនិញនាំចេញសំខាន់របស់វៀតណាម

កិច្ចព្រមព្រៀង FTA​ ទាំងនេះបានរួម ចំណែក​បើកទូលាយ​ទីផ្សារ​នាំចេញ​សំរាប់ទំនិញ​និង​ផលិត​ផល​របស់​វៀត​ណាម​ និងលើក​កំពស់លទ្ធភាពប្រកួត​ប្រជែង​ នៃខឿនសេដ្ឋកិច្ច​ជាតិ។

អនុវត្តន៍​គោលជំហរធ្វើសមាហរណកម្មសេដ្ឋ​កិច្ចអន្តរជាតិនោះ រហូ​តដល់ ​បច្ចុច្បន្ន វៀតណាម​បានចុះ​ហត្ថលេខានិង​កំពុងអនុវត្តន៍​កិច្ចព្រមព្រៀង​ពាណិជ្ជ កម្មសេរី (FTA) តំបន់និងទ្វេភាគីជាច្រើន​។ កិច្ចព្រម​ព្រៀង​ FTA ទាំងនេះបានរួម ចំណែកបើ​កទូលាយទីផ្សា​រនាំចេញសំរាប់ទំ​និញ និងផលិតផល​របស់វៀត​ណាម និង​លើកកំពស់​លទ្ធភាពប្រកួត​ប្រជែង នៃខឿនសេដ្ឋកិច្ច​ជាតិ។
 
រហូតដល់ពេល​នេះ វៀតណាមបានចុះហត្ថលេខានិង​កំពុង​អនុវត្តន៍ FTA ចំនួន១០ ក្នុង​នោះ ​មាន FTA អាស៊ាន​-ចិន FTA អាស៊ាន-កូរ៉េខាង​ត្បូង FTA អាស៊ាន-ជប៉ុ​ន FTA ​អាស៊ាន-អូស្ត្រាលី-នូវែលហ្សេឡង់​ FTA វៀត​ណាម​-ជប៉ុននិង FTA វៀតណាម-ឈីលីជាដើ​ម។
 
ក្នុងចំណោម FTA ដែលវៀតណាមចូលរួម គឺកិច្ចព្រ​មព្រៀងពាណិជ្ជ​កម្ម សេរី EU - វៀតណាម (EVFTA) ត្រូវបាន​អ្នកគ្រប់គ្រ​ង សហគ្រាសជាតិនិងអន្តរ ជាតិ​យកចិត្តទុកដាក់ច្រើនបំផុ​ត។ នេះជា​កិច្ចព្រមព្រៀងលើ​គ្រប់ជ្រុង​ជ្រោយ​ មាន គុណភាពខ្ពស់និងធានាតុ​ល្យភាពផលប្រយោជន៍សំរាប់ភាគី​ទាំង២។ តាម ឧបនាយក​រដ្ឋមន្រ្តី​វៀត​ណាមលោក Vuong Dinh Hue ថា EVFTA ជាមួយការ សន្យាបើកចំហនិងជឿនលឿននោះ នឹងជួយ​ធានាបរិយាកាស​អាជីវកម្មដ៏ងាយស្រួល និងគួរឲ្យទាក់ទាញនៅវៀតណាម។
 
“ជាមួយ EVFTA​ និង FTA ជំនាន់ថ្មីផ្សេងៗទៀត គួបផ្សំ​នឹងលទ្ធផលសកម្ម នៃដំណើរ​ការផ្លាស់​ប្ដូរថ្មី​រូប​សណ្ឋាន​កំណើន​ វិនិយោគ ធ្វើអាជីវកម្ម និងសក្ដា នុពលដ៏ធំធេង​របស់ប្រទេស​វៀតណាមទំនើប​នោះ គ្មានមូល​ហេតុណា ដែលអាចរារាំងការ​ជំរុញទំនាក់​ទំនងរវាង​វៀតណាម​ជាមួយប៊ែលហ្ស៊ិក​និយាយដោយ​ឡែកនិង​ជាមួយ​សហភាពអឺ​រ៉ុបនិយាយ​រួម ឲ្យអភិវឌ្ឍន៍កាន់​តែខ្លាំងក្លាជា​ង ស៊ីជំរៅជាង​លើគ្រប់​វិស័យជា​ពិសេស​គឺវិស័យ​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​និង​វិនិ​យោគ”​។
 
ក្នុងកាលៈទេសៈដែលសេដ្ឋកិច្ច ពា​ណិជ្ជកម្មសកលនិងតំបន់កំពុងមាន​ សញ្ញាស្ដារឡើង​វិញ គឺការក្ដាប់​ជាប់ឱកាស​ដែលកិច្ច​ព្រមព្រៀង FTA នានានាំមក ជូននោះ មាន​អត្ថន័យដ៏សែនសំ​ខាន់ សំដៅ​បង្កើត​ឡើងកម្លាំង​ចលករថ្មី​សំរាប់ កំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ​ក្នុងតំបន់។ នាយករដ្ឋមន្រ្តីរដ្ឋាភិបា​ល ប្រធាន​គណៈកម្មាធិការជាតិ​ទទួលបន្ទុក​បញ្ហាសមាហរណកម្មអន្តរជាតិ​ ទើប នឹងបាន​បញ្ជាឲ្យ​អនុវត្តន៍​និង​ធ្វើអាជីវកម្ម​ប្រកបដោយ​ប្រសិទ្ធភាពនូវ FTA ទាំង អស់ ព្រមទាំងត្រៀមរៀបចំយ៉ា​ងសកម្មសំរាប់កា​រអនុវត្តន៍ FTA ជំនាន់ថ្មី​ផងដែ​រ។
 
ការអនុវត្តន៍ FTA និងធ្វើសមាហរណកម្ម​យ៉ាងទូលំទូលាយ​ទៅក្នុងខឿន សេដ្ឋកិច្ចសកល​បាននាំ​មកនូវ​ឥទ្ធិពល​ដ៏សកម្មសំរាប់​ការអភិវឌ្ឍន៍សេដ្ឋកិច្ច និ​ង ដំណើរការធ្វើទំនើបភាវូបនី​យកម្ម​ប្រទេសជាតិ ជួយបើក​ទូលាយ​ទីផ្សារនាំ​ចេញ សំរាប់ទំនិញនិងផលិតផលវៀ​តណាម​ ជួយវៀតណាមចូលរួមយ៉ាងជ្រា​លជ្រៅ​ ទៅក្នុង​ខ្សែសង្វា​ក់​តំលៃ បណ្ដាញផលិតកម្មសក​ល លើកកំពស់តំលៃមុខទំ​និញ ​នាំចេញសំខាន់ៗ កែលំអប​រិយាកាស​អាជីវកម្ម​តាមទិស​សាមញ្ញ តម្លាភាពនិង ងាយស្រួ​លសំរាប់សហគ្រាស។ អញ្ជើញថ្លែងមតិ​ក្នុង​វេទិកា​សមាហរណកម្ម​ សេដ្ឋកិច្ចអន្តរជាតិ នាពេលថ្មីៗនេះ នាយ​ករដ្ឋមន្រ្តីវៀតណាម​ លោកNguyen Xuan Phuc បាន​អះអាង​ថា៖​
 
“រដ្ឋាភិបាលវៀតណាមរំពឹងទុកការធ្វើ​សមាហរណកម្ម សេដ្ឋកិច្ចអន្តរជាតិ ជាកម្លាំង​ចលករដើម្បី​កែទម្រង់​សេដ្ឋ​កិច្ច​ ហើយធ្វើ​សមាហរណកម្មដើម្បីជំរុញ កំណើននិងអភិវ​ឌ្ឍន៍សេដ្ឋ​កិច្ច។ ដូច្នេះហើយ ត្រូវកែទម្រង់​ខឿន​សេដ្ឋកិច្ច​ជាតិ យ៉ា​ងខ្លាំងក្លាដើម្បីសមស្របជាមួយការធ្វើស​មាហរណកម្ម​អន្តរជាតិ ចាប់ពីការ រៀបចំ​ផលិតកម្ម​ឡើង​វិញ សុវត្ថិភាពស្បៀងអាហារ កសាងពាណិជ្ជសញ្ញា​ ដល់ ការរៀបចំរចនាសម្ព័ន្ធខឿន​សេដ្ឋកិច្ច ផ្លាស់ប្ដូររូបស​ណ្ឋានកំណើន ពង្រីកពាក្យ ស្លោក រដ្ឋាភិ​បាលស្ថាបនា ដើម្បីបន្តសុក្រិតរបៀ​បរ​បប ជាពិសេស​បង្កើត​ឡើង បរិយាកាស​ធ្វើអាជីវកម្មយ៉ាងល្អប្រសើជា​ងមុន”​។
 
ការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្ត​រជាតិបានជួយវៀតណាមក្នុងការ​ អភិវឌ្ឍន៍​សេដ្ឋកិច្ច​និងកែលំអ​គោលន​យោបាយរបស់​ខ្លួន។ ការឆ្លៀតយកផល ប្រយោជន៍ពី​កិច្ចព្រមព្រៀង FTA មានអត្ថន័យ​សំខាន់​សំដៅបង្កើត​កម្លាំង​ចលករ​ ថ្មីសំរាប់កំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគរបស់​វៀតណាម៕​

 

តា​ម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ