25/05/2018 09:36 GMT+7 Email Print Like 0

វៀតណាមអញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចអន្តរជាតិ នៅទីក្រុង Saint Petersburg


វៀតណាមអញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចអន្តរជាតិ នៅទីក្រុង Saint Petersburg

នាថ្ងៃទី២៤ ខែឧសភា​ ឆ្នាំ​២០១៨ នៅឯមជ្ឈមណ្ឌលពិព័រ​ណ៍ Expoforum នៅទីក្រុង S​aint Petersburg (ប្រទេស​រុស្ស៊ី)​ បានប្រព្រឹ​ត្តទៅវេទិកាសេដ្ឋកិច្ចអន្តរ​ជាតិ​ Saint Petersburg ​(SPIEF-2​018) លើកទី ២២ ​ក្រោមការ​ជួយ​ឧបត្ថម្ភ​និង​អញ្ជើញ ចូលរួមរបស់ប្រធានាធិប​តីរុស្ស៊ី លោក ​Vladimir P​utin

វេទិកា​នេះមានការចូលរួមរបស់តំណា​ងចំនួន ១០.០០០ នាក់ ដែលមកពី ប្រទេស​ចំនួន ១២០ ក្នុងនោះ ​ប្រធាន​គណៈកម្មាធិការ​សេដ្ឋកិច្ច​មជ្ឈឹមបក្ស កុម្មុយនិស្តវៀតណាម លោក​ Nguyen Van Binh​ ដឹកនាំ​គណៈ​ប្រតិភូ​វៀត​ណាម ក៏អញ្ជើញចូលរួមវេទិកានេះដែ​រ។ សកម្មភាពនានារបស់ SPI​EF-2018 ផ្តោតទៅ លើប្រធាន​បទ​ជាផ្លូវ​ការ​ចំនួន ៤ គឺ "សេដ្ឋកិច្ចសកលលោ​ក ក្នុងយុគសម័យ បម្រែបម្រួល​", "ប្រទេសរុស្ស៊ី៖​ ការប្រើ​ប្រាស់​សក្តានុភាព​នៃកំណើន​", "ធនធានមនុស្សនៅក្នុង​សេដ្ឋកិច្ចឌីជីថល" និង" បច្ចេ​កវិទ្យា​សម្រាប់តួនាទី របស់​អ្នកដឹក​នាំ ​"៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ