25/05/2018 09:36 GMT+7 Email Print Like 0

វៀតណាមអញ្ជើញចូលរួមវេទិកាសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចនៃឈូង សមុទ្រ Pan-Beibu លើកទី ១០


វៀតណាមអញ្ជើញចូលរួមវេទិកាសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចនៃឈូង សមុទ្រ Pan-Beibu លើកទី ១០ 

នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ​២០១៨​ កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច​ នៃឈូងសមុទ្រ Pan-Be​ibu លើក​ទី ១០ ​បាន​​ប្រារព្ធឡើងនៅទីក្រុង ណាននីង ​នៃតំបន់ ស្វយ័តជនជាតិ Cho​ang - ក្វាងស៊ី (ភាគនិរតី​នៃប្រ​ទេស​ចិន)។

អនុរដ្ឋ​មន្រ្តីក្រ​សួងគមនាគមន៍និងដឹ​កជញ្ជូនវៀតណាម លោក ​Nguyen Van C​ong បាន​ដឹក​នាំគណៈ​ប្រតិភូ​វៀត​ណាម​អញ្ជើញចូលរួម និងបានថ្លែងសុន្ទរកថា នៅក្នុងកិច្ចសន្ទនាថ្នាក់រដ្ឋមន្ត្រីផងដែរ។ លោក Nguyen Van Cong បានអះ​អាង​ថា វៀតណាមបានវាយតម្លៃខ្ពស់ចំពោះការសាងសង់ផ្លូវដឹកជញ្ជូនតាមរយៈរបៀប ជាច្រើន​ដែល​​តភ្ជាប់​រវាង​តំបន់ភាគនិរតីនៃប្រទេសចិនជាមួយនឹងតំបន់នានារបស់វៀតណាម ក៏ដូចជា បណ្តា​ប្រទេស​ដទៃ​​ទៀត​ក្នុង​តំបន់នោះដែរ។ ផ្ទុយមកវិញ តាមរយៈផ្លូវទាំងនេះ យើងអាច សន្សំសំចៃពេលវេលា និង​ចំណាយ​ក្នុង​​ការ​ដឹក ជញ្ជូន​ទំនិញពី​តំបន់អាស៊ាន​ទៅដល់ប​ណ្តាប្រទេស​អាស៊ី​កណ្តាល​និង​អឺរ៉ុប​ផង​ដែរ។ វៀត​ណាម​នឹង​​សិក្សា​ស្រាវ​ជ្រាវនិងជ្រើសរើសគម្រោងនានាដែល​សមស្របនឹ​ង គោល​នយោបាយ​អភិវឌ្ឍន៍​របស់​វៀត​ណាម។ ពិសេស​ក្នុងការកៀរ​គរដើម​ទុននិង​ប្រភព​ជួយ​ឧបត្ថម្ភ​គាំទ្រ​នានា​សំរាប់​គម្រោង​ដ៏សំខាន់​ក្នុង​ក្រប​ខ័ណ្ឌ​​នៃកិច្ច​សហប្រតិបត្តិ​ការ​នេះដែរ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ