01/11/2015 09:39 GMT+7 Email Print Like 0

វៀតណាមឡាវនិងកម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខ


វៀតណាមឡាវនិងកម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខ (baotintuc.vn)

ទទួលសេចក្តី​អញ្ចើញរបស់ក្រសួងសន្តិសុខ​ឡាវ គណៈប្រតិភូ​ជាន់​ខ្ពស់​ក្រសួង​នគរបាល​វៀត​ណាម ដឹកនាំ​ដោយ​ឧត្តមសេនីយ៍​ទោ Dang Van Hieu អនុរដ្ឋមន្ត្រីក្រសួងនគរបាល​វៀតណាម និងគណៈប្រតិភូជាន់ខ្ពស់ក្រសួង​មហាផ្ទៃ​កម្ពុជា​ដឹកនាំ​ដោយ​នាយឧត្តមសេនីយ៍​ ឌុលគឿន អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានទៅ​បំពេញ​ទស្សន​កិច្ច​ និង​ចូល​រួម​ការ​ជួប​ប្រាស្រ័យ ផ្លាស់ប្តូរបទពិសោធន៍កិច្ចការធានាសន្តិសុខរវាងក្រសួងសន្តិសុខ នៃប្រទេសទាំង៣ឡាវ ​វៀត​ណាម​ កម្ពុជានៅរដ្ឋធានីវៀង​ច័ន្ទ ចាប់ពីថ្ងៃទី៣០ខែតុលាដល់ថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០១៥ ។ ក្នុង​ឱកាស​ដំណើរ​ទស្សន​កិច្ច​លើកនេះ គណៈប្រតិភូវៀតណាម និងកម្ពុជា​បានជួប​សម្ដែង​ការ​គួរសម​រដ្ឋមន្ត្រី​ក្រសួងសន្តិសុខ​ឡាវ​លោក​ Somkeo Silavong។ លោក Somkeo Silavong បានវាយតំលៃខ្ពស់​ការ​ជួប​ប្រាស្រ័យ​ផ្លាស់​ប្តូរ​ បទ​ពិសោធន៍​រវាង​ក្រសួង​សន្តិ​សុខ នៃប្រទេសទាំងបី រួម​ចំណែក​សំខាន់​ជំរុញ​បង្កើន​ទំនាក់​ទំនង​ សហ​ប្រតិបត្តិការ​មិត្ត​ភាព​រវាង​ក្រសួង​ទាំង​​បីកាន់តែជិត​ស្និទ្ធ និងអភិវឌ្ឍន៍ល្អប្រសើរថែមទៀត៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ