18/08/2015 10:53 GMT+7 Email Print Like 0

វៀតណាមឡាវកម្ពុជានិងម៉ីយ៉ាន់ម៉ាបង្កើនកិច្ចសហប្រតិបត្តិការឆ្ពោះទៅខឿនរដ្ឋបាល​សាធារណៈតម្លាភាពប្រសិទ្ធិភាព


វៀតណាមឡាវកម្ពុជានិងម៉ីយ៉ាន់ម៉ាបង្កើនកិច្ចសហប្រតិបត្តិការឆ្ពោះទៅខឿនរដ្ឋបាលសាធារណៈតម្លាភាពប្រសិទ្ធិភាព (VNP)

នាថ្ងៃទី១៧ខែសីហាឆ្នាំ២០១៥ នៅទីក្រុង Da Nang បានបើកសន្និសីទសហប្រតិបត្តិ​ការអន្តរជាតិ​លើកទី​៦រវាង​វៀត​ណាម ឡាវ ​កម្ពុជា​ និងម៉ីយ៉ាន់ម៉ា សំដៅផ្លាស់​ប្តូរបទ​ពិសោធន៍​ក្នុង​ការ​សំរេច ​និង​ត្រួត​ពិនិត្យ​ឃ្លាំ​មើល​អំពី​ថវិការ​រដ្ឋឆ្ពោះទៅ​ខឿន​ហិរញ្ញវត្ថុ​សាធារណៈ​ប្រសិទ្ធិភាព​តម្លាភាព។ ថ្លែងមតិនៅសន្និសីទនេះ បណ្ឌិត Phung Quoc Hien ប្រធានគណៈកម្មាធិការ​ហិរញ្ញ​វត្ថុថវិការ​រដ្ឋរ​ដ្ឋសភា​វៀតណាម បានសង្កត់​ធ្ងន់​ថា វៀត​ណាម​ឡាវ​កម្ពុជា និង​ម៉ីយ៉ាន់​ម៉ា ជាខឿន​សេដ្ឋកិច្ចកំពុង​អភិវឌ្ឍន៍​កំពុង​សមាហរណកម្ម ចូលក្នុងខឿន​សេដ្ឋកិច្ច​សកល។ ការ​លើក​កំពស់គុណភាព ក្នុងការសំរេចចិត្តនិងឃ្លាំមើលក្នុង​វិស័យ​ហិរញ្ញវត្ថុ​ថវិការ​រដ្ឋ​នឹង​លើក​កំពស់​គុណ​ភាព​​​និង​ប្រសិទ្ធិភាព​ប្រើប្រាស់​ប្រភពទុន​វិនិយោគ ប្រភព​ចំណាយ​ពីថវិការ​រដ្ឋនិង​លើក​កំពស់​ប្រសិទ្ធិ​ភាព​ប្រើ​ប្រាស់​​ពន្ធរបស់ប្រជាជន។ ពីនោះ​មានទិស​ដៅអភិវឌ្ឍន៍​សេដ្ឋកិច្ច​ត្រឹមត្រូវ​រួមចំណែក​នាំប្រទេស​ជាតិ​សមា​ហរណ​​កម្ម​ស៊ី​ជ​ម្រៅ និងអភិវឌ្ឍន៍​លើគ្រប់​វិស័យ​រឹងមាំ។ ក្នុងរយៈពេល​២ថ្ងៃ (ថ្ងៃទី១៧និង១៨ខែសីហា)សន្និ​សីទ​​​បាន​ប្រមូលផ្ដុំ​ទៅលើខ្លឹម​សារ៖ បទពិសោធន៍​ក្នុងការ​កសាង​គ្រប់​គ្រង​ត្រួត​ពិនិត្យ​សវន​កម្ម​ការ​អនុវត្ត​ពង្រាង​​ថវិ​ការរដ្ឋ​បទពិសោធន៍ ក្នុង​ការ​សំ​រេច​ចិត្ត​ឃ្លាំមើល​ថិវការ​រដ្ឋឆ្ពោះទៅ​ខឿន​​ហិរញ្ញវត្ថុ​តម្លាភាព​ប្រសិទ្ធិ​ភាព​៕
 

តាម VOV5-វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ