23/01/2016 09:35 GMT+7 Email Print Like 0

វៀតណាមស្វាគមកិច្ចព្រមព្រៀងនុយក្លេអ៊ែររវាងអ៊ីរ៉ង់និងក្រុមP៥+១


អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោក Le Hai Binh

នាថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ ឆ្លើយសំណួររបស់អ្នកយកព័ត៌មាន ស្ដីអំពីទស្សនៈ​របស់​វៀត​ណាម​ ចំពោះ​ការ​ដែល​នាថ្ងៃទី​១៦ ខែ​មករា ឆ្នាំ២០១៦ កន្លងទៅអគ្គលេខាធិ​ការស្ថាប័នថាម​ពល​បរាមាណូអន្តរជាតិ (IAEA) បញ្ជាក់​ថា អ៊ីរ៉ង់​បាន សំរេច​ជំហាន​ត្រៀមរៀបចំ​ចាំបាច់ ដើម្បីចាប់ផ្ដើមអនុវត្តកម្មវិធីធ្វើសកម្មភាព​ រួមលើគ្រប់ជ្រុង​ជ្រោយ (JCPOA) អ្នក​នាំពា​ក្យក្រសួង​ការបរទេសវៀតណាម លោក Le Hai Binh ​បានឲ្យដឹងថា វៀតណាម​ស្វាគម​ការ​ដែល​ភាគី​នានា បាន​អនុវត្ត​យ៉ាង ម៉ឹង​ម៉ាត់​នូវ​ការសន្យាត្រូវ​បានកំណត់ ក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរលើគ្រប់ជ្រុងជ្រោយ រវាង​អ៊ីរ៉ង់​និង ក្រុម​P៥+១ នាពេលកន្លងទៅ។ ប្រការនេះបានបើកផ្លូវឆ្ពោះទៅកា​រលុប​ចោលបទ​ហ៊ុំព័ទ្ធទៅលើអ៊ី​រ៉ង់ បង្ក​លក្ខណៈ​ងាយ​ស្រួល​សំរាប់សន្តិភាព និងស្ថិរភាព នៅក្នុងតំបន់និងលើពិភពលោក។ វៀតណាម​សង្ឃឹម​ថា ភាគី​ទាំង​ឡាយ​នឹង​បន្តខំប្រឹងប្រែង ដោយការទទួលខុសត្រូវខ្ពស់ដើម្បីអនុវត្តការសន្យា នៅសេស​សល់នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​នេះ​៕
 

តាម VOV5 -  វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ