17/07/2015 08:55 GMT+7 Email Print Like 0

វៀតណាមស្វាគមន៍កិច្ចព្រមព្រៀងនុយក្លេអ៊ែរបស់អ៊ីរ៉ង់


វៀតណាមស្វាគមន៍កិច្ចព្រមព្រៀងនុយក្លេអ៊ែរបស់អ៊ីរ៉ង់ (Image: VNA)

នាថ្ងៃទី​៦ខែកក្កដាឆ្នាំ២០១៥​ នៅសន្និសីទ​កាសែតប្រចាំខែរបស់ក្រសួង​ការបរទេស​វៀតណាម ឆ្លើយ​សំណួរ​អំពី​ទស្សនៈរបស់វៀតណាម ចំពោះកិច្ច​ព្រម ព្រៀង​នុយក្លេអ៊ែរ​ប្រវត្តិសាស្ត្រ​រវាងអ៊ីរ៉ង់​និង​បណ្ដា​មហាអំណាច​បន្ទាប់​ពីរយៈ​ពេល ១២ឆ្នាំ​ដំណើរការ​ចរចា​ អ្នកនាំពាក្យក្រសួង​ការបរទេស​វៀត​ណាម​លោក Le Hai Binh បានអះអាងថា៖

 ​“វៀតណាម​ស្វាគមន៍ការខំប្រឹង​ប្រែងរបស់ភាគីទាក់ទិននានា ដើម្បីទទួល​បាន​កិច្ច​ព្រមព្រៀង​លើគ្រប់​ជ្រុង​ជ្រោយ​​​រវាងអ៊ីរ៉ង់និង​ក្រុម P5+1 ស្តីពី​បញ្ហា​នុយក្លេអ៊ែរ​របស់អ៊ីរ៉ង់ នាថ្ងៃទី​១៤ខែកក្កដាឆ្នាំ២០១៥​ កន្លង​ទៅ។ យើង​​ខ្ញុំចាត់ទុក​នេះគឺជាការ​រួមវិភាគទាន​សំខាន់ និងសកម្ម​ក្នុង​ស្ថិរភាព​សន្តិសុខ​នៅតំបន់​និង​លើពិភព​លោក។

ទាក់ទិនដល់ព័ត៌មាន​ការដែល រដ្ឋអំណាចទីក្រុង Sacramento រដ្ឋ California របស់​អាមេរិក​ដំណើរការ​កិច្ចប្រ​ជុំជា​មួយ​គណៈប្រតិភូវៀតណាម​ដឹកនាំ​ដោយ​លេខាគណៈកម្មាធិការ​បក្ស​ទីក្រុងហូជីមិញ ភាគខាង​ត្បូង​វៀត​ណាម​) លោក​Le Thanh Hai  អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀតណាម បានឲ្យ​ដឹង​ថា៖ កម្មវិធី​ធ្វើការ​រវាង​ភាគី​ទាំង​ពីរប្រព្រឹត្ត​ទៅជា​ធម្មតា។ នា​ព្រឹកថ្ងៃទី១៤ខែ​កក្កដា​ឆ្នាំ២០១៥ អភិបាល​រដ្ឋ California បាន​ជួប​ធ្វើការ​ជាមួយ​លោក Le Thanh Hai ដើម្បីពិភាក្សា អំពី​ការបង្កើនទំនាក់ទំនងសហប្រតិបត្តិការ​ទ្វេភាគី។ ឆ្លើយ​សំណួរ​អំពី​ទស្សនៈ​របស់វៀត​ណាម ចំពោះព័ត៌មាន​ចិនអំពាវនាវ​ឲ្យ ហ្វីលី​ពីន​លុច​ចោល​បណ្តឹង​តវ៉ា​នៅ​សមុទ្រ​ខាង​កើត​ដើម្បី​រៀប​ចំការ​ចរចា​ទ្វេ​ភាគី អ្នក​នាំពាក្យក្រសួង​ការបរទេសវៀត​ណាម លោក  Le Hai Binh បានលើក​ច្បាស់​ថា៖ ទស្សនៈ​មុនក៏ដូចជាក្រោយ​របស់វៀតណាមគឺរាល់ជំលោះនៅ​សមុទ្រ​ខាង កើតត្រូវ​ដោះស្រាយ​ដោយ​សន្តិវិធី សមស្រប​នឹងច្បាប់អន្តរជាតិ​ជាពិសេសគឺ អនុសញ្ញានៃ អ.ស.ប. ស្តីពី​ច្បាប់​សមុទ្រ​ឆ្នាំ ១៩៨២ និង​សេចក្តី​ថ្លែង​ការណ៍រ ស្តីពី​ការប្រតិបត្តិរបស់ភាគីនានា នៅសមុទ្រខាងកើត (DOC) ។ ឆ្លើយ​សំណួរ​អំពីការ​ដែល កាសែត​អាមេរិក​បានចុះផ្សាយព័ត៌​មាន អំពីប្រជា ពល​រដ្ឋវៀត​ណាម​មួយរូប​ដែល​ត្រូវ​បាន​តុលាការ​អាមេរិក​កាត់​ទោស​ដាក់​ពន្ធនា​គារ ក្នុង​រយៈពេល​១៣ឆ្នាំ ដោយទង្វើ hacker និង​វិធានការ​គាំពារ​ប្រជាពល​រដ្ឋ​របស់​វៀតណាម ក្នុងរឿង​ហេតុ​នេះ លោក Le Hai Binh បាន​អះអាងថា៖

“បណ្ដាស្ថាប័ន​តំណាងការទូត​របស់វៀតណាម​ប្រចាំនៅអាមេរិក កំពុង​សហការ​ជាមួយ​សមត្ថកិច្ច​នៅក្នុង​និង​ក្រៅប្រទេស​ ដើម្បីបំភ្លឺ​រឿង​ហេតុនេះ។ ក្រសួង​ការបរទេស​វៀតណាម​បាន​បញ្ជា​ណែនាំស្ថាប័ន​តំណាង​របស់​វៀត​ណាម ប្រចាំនៅអាមេរិក​អនុវត្តរាល់វិធានការ ដើម្បីធានាសិទ្ធិប្រជាពលរដ្ឋ។” ស្តីពីដំណើរ​ទស្សន​កិច្ច​នៅវៀត​ណាម របស់ឧបនាយករដ្ឋមន្ត្រីចិន លោក​​ Zhang Gaoli ចាប់ពីថ្ងៃទី១៦ ដល់ទី១៨ ខែកក្កដាឆ្នាំ២០១៥​ លោក Le Hai Binh បានឲ្យដឹង​ថា៖ ឧបនាយកដ្ឋមន្ត្រី​វៀតណាម លោក Nguyen Xuan Phuc  នឹង​ទទួល​ជួប​សន្ទនា​ជាមួយ លោក Zhang Gaoli អំពីវិធាន​ការជំរុញ​កិច្ចសហប្រតិបត្តិការ​លើ គ្រប់វិស័យ​រវាងប្រទេស​ទាំង ២៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ