31/10/2018 09:30 GMT+7 Email Print Like 0

វៀតណាមស្នើឲ្យសហភាពអឺរ៉ុបលុបចោល “កាតលឿង” សម្រាប់ការនាំចេញផលនេសាទ


 នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយលោក Mato Gabriel អ្នកនាំពាក្យគណកម្មាធិការនេសាទនៃសភាអឺរ៉ុប (រូបថតៈ TTXVN)

 នារសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ​២០១៨ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បាន​អញ្ជើញទទួលជួបជាមួយ ប្រតិភូនៃគណៈកម្មការ​នេសាទ សភាអឺរ៉ុបដឹកនាំដោយលោក  Mato Gabriel សមា​ជិក​និង​ជាអ្នកនាំពាក្យគណៈកម្មាធិការនេសា​ទ ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។
 
នាយករដ្ឋ​មន្ត្រី​វៀត​ណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា វៀ​តណាមជានិច្ចកាល ​ចាត់ទុក កិច្ច​សហប្រតិ​បត្តិការ​រវាងរដ្ឋសភាវៀតណាមនិងសភាអឺ​រ៉ុប ជា សសរស្តម្ភដ៏​សំខាន់​មួយ​ក្នុង​កិច្ច​សហប្រតិ​បត្តិការ​លើគ្រប់​វិស័យ រវាងវៀតណាមជាមួយសហភា​ពអឺរ៉ុប (EU) ។ នាយករដ្ឋមន្ត្រីវៀតណាម ​លោក Nguyen Xuan Phuc បានស្នើឲ្យលោក Mato Gabriel គាំទ្រ ដើម្បីឲ្យគណៈកម្មាធិការអឺរ៉ុប មានការវាយតម្លៃជាវិជ្ជ មាន​ចំពោះ​កិច្ច​​ខិត​ខំប្រឹងប្រែងរបស់វៀតណាម ដើម្បីឈានដល់ការលុ​បចោល “កាត លឿ​ង” សម្រាប់​ការនាំ​ចេញ​ផល​នេសាទ​របស់វៀត​ណាម ទៅកាន់ទីផ្សារអឺរ៉ុប។
 
នាយករដ្ឋមន្ត្រីវៀតណា​ម​លោក Nguyen Xuan Phuc ស្នើឲ្យសភាអឺ​រ៉ុប បន្ត​គាំទ្រការ​ដោះស្រាយ​ជម្លោះ​នៅសមុទ្រ​ខាងកើត​ដោយសន្តិភាព ដោយ​ឈរលើច្បាប់​អន្តរជាតិ​ជាពិសេស​គឺអនុសញ្ញា​អង្គការ​សហប្រជាជាតិ​ស្តីពីច្បាប់​សមុទ្រ​ឆ្នាំ១​៩៨២ផងដែរ ។
 
ចំណែ​ក លោក Mato Gabriel ក៏បានវាយតម្លៃខ្ពស់ថា វៀត​ណាម​ជាដៃគូដ៏​សំខាន់​មួយសម្រាប់​ទ្វីបអឺរ៉ុប​និយាយ​ជាទូទៅនិង​សម្រាប់បណ្ដាប្រទេសជាសមាជិករបស់ EU និយាយដោយឡែក។ លោក M​ato Gabriel បាន​រំពឹងថា កិច្ចព្រម​ព្រៀង​ពាណិជ្ជកម្មសេរីរវាងវៀតណាម -​ EU (EVFTA) នឹងត្រូវបានចុះហត្ថលេ​ខានាពេល​ឆាប់ៗនេះ តាមរយៈ​នោះ នឹងជម្រុញកិច្ចសហប្រតិបត្តិការសេ​ដ្ឋកិច្ច ពាណិជ្ជកម្មនិងការផ្លា​ស់ប្តូរវប្បធម៌រវាងភាគីទាំ​ងពីរ​៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ