10/05/2018 09:20 GMT+7 Email Print Like 0

វៀតណាមស្នើឲ្យចិនមានការទទួលខុសត្រូវក្នុងការរក្សាសន្តិភាព ស្ថិរភាពនៅសមុទ្រខាងកើត

នាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ ឆ្លើយសំណួររបស់អ្នកយកព័ត៌មានទាក់ទិនដល់ការដែលចិនដំឡើងកាំជ្រួចនៅរចនាសម្ព័ន្ធនានាដែលប្រទេសចិនបានកសាងឡើងដោយខុសច្បាប់នៅប្រជុំកោះ Truong Sa របស់វៀតណាមនោះ អ្នក​នាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang អះអាងថា វៀតណាមមានមូលដ្ឋានគតិយុត្តនិងភស្តុតាងប្រវត្តិសាស្ត្រដ៏គ្រប់គ្រាន់ ដើម្បីបញ្ជាក់នូវអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និងប្រជុំកោះ Truong Sa គឺសមស្របនឹងច្បាប់អន្តរជាតិ។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang

វៀតណាមព្រួយបារម្ភយ៉ាងខ្លាំងចំពោះព័ត៌មានខាងលើ ហើយសូមគូសបញ្ជាក់ថា សកម្មភាពធ្វើយោធូបនីយកម្មទាំងអស់ រួមមានការដំឡើងកាំជ្រួចនៅលើប្រជុំកោះ Truong Sa របស់វៀតណាមគឺអំពើរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Truong Sa ដើរផ្ទុយទៅនឹងកិច្ចព្រមព្រៀងស្ដីពីគោលការណ៍សារវ័ន្តអំពីការដោះស្រាយបញ្ហានៅសមុទ្ររវាងវៀតណាមនិងចិន រំលោភលើសេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) បង្កឡើងអស្ថិរភាពក្នុងតំបន់និងជះឥទ្ធិពលអវិជ្ជមានទៅលើការខំប្រឹងប្រែងរបស់ប្រទេសនានាក្នុងការចរចាលើក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) នាបច្ចុប្បន្ន។

វៀតណាមស្នើឲ្យចិន ក្នុងឋានៈជាមហាអំណាចក្នុងតំបន់និងលើពិភពលោកនឹងសម្ដែងការទទួលខុសត្រូវក្នុងការរក្សាសន្តិភាព ស្ថិរភាពនៅសមុទ្រខាងកើត មិនធ្វើយោធូបនីយកម្ម ដកចេញឧបករណ៍យោធាដែលបានដាក់ពង្រាយដោយខុសច្បាប់នៅរចនាសម្ព័ន្ធនានាចំណុះអធិបតេយ្យភាពរបស់វៀតណាម ហើយគោរពយ៉ាងហ្មឺង​ម៉ាត់នូវកិច្ចព្រមព្រៀងទ្វេភាគីក៏ដូចជាកិច្ចព្រមព្រៀងអន្តរជាតិទាក់ទិនដល់បញ្ហានេះផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ