06/02/2020 11:52 GMT+7 Email Print Like 0

វៀតណាមស្នើកិច្ចសហប្រតិបត្តិការអាស៊ានក្នុង​ការបង្ការនិងទប់ទល់នឹ​ងការរីករាលដាលជំ​ងឺឆ្លងផ្លូវដង្ហើម​កូរ៉ូណា (2019-nCoV)


 នាយករដ្ឋមន្ត្រីវៀត ណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo
 

នាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ នាយករដ្ឋមន្ត្រីវៀត ណាម លោក Nguyen Xuan Phuc បានអញ្ជើញ​ជួបសន្ទនា​តាម​ទូរស័ព្ទ​ជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo ស្តីអំពី​កិច្ច​សហប្រតិ​បត្តិការ​រវាង​បណ្តា​ប្រទេស​អាស៊ាន​ ដើម្បីទប់ទល់ជាមួយការឆ្លងមេរោគផ្លូវដង្ហើមដែលបណ្តាលមកពីវីរុសកូរ៉ូណា (2019-nCoV)។
 
ក្នុងជំនួបនេះ ​លោកប្រធានាធិបតី Joko Widodo បានវាយតម្លៃ​ខ្ពស់ចំពោះ​រដ្ឋាភិបាល​វៀត​ណាម ដែល​បាន​ចាត់​វិធាន​ការយ៉ាងឆាប់រហ័សនិងធ្វើសមកាលកម្មដើម្បីបង្ការនិងទប់ទល់នឹងការរីករាលដាលនៃជំងឺ ព្រមទាំង​ជឿជាក់​ថា វៀតណាមមានសមត្ថភាពពេញលេញ ក្នុងការរាំងស្កាត់ជំងឺនេះដោយជោគជ័យ។ ចំណែក​ខ្លួន​វិញ លោក​នាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះប្រទេស ឥណ្ឌូនេស៊ី ដែល​ជា​ប្រទេស​មួយ​ បានអនុវត្តរាល់វិធានការណ៍យ៉ាងឆាប់រហ័សក្នុងការបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺ ហើយ​រហូត​មក​ដល់​ពេលនេះ មិនទាន់រកឃើញករណីណាផ្ទុកមេរោគកូរ៉ូណានៅឡើយ។
 
ថ្នាក់​ដឹកនាំទាំងពីររូបបានឯកភាពថា បណ្តាប្រទេសអាស៊ាន គួរតែ​ម្ចាស់​ការ​សម្រប​សម្រួល​នូវ​សកម្មភាព​រប​ស់​ប្រទេស​នីមួយៗ ដោយឈរលើស្មារតីនៃ “ការផ្សាភ្ជាប់និងបន្សាំដោយម្ចាស់ការ” ដែល​ជាប្រធាន​បទ​របស់​អាស៊ាន​នៅឆ្នាំនេះ ដើម្បីស្វែងរកនូវដំណោះស្រាយរួមនិង​ចែករំលែក​ការទទួល​ខុសត្រូវ​ក្នុង​ការ​ដោះស្រាយ​ជាមួយ​ជំងឺ​រាត ត្បាតក្នុងតំបន់។  ថ្នាក់ដឹកនាំទាំងពីររូបក៏បានឯកភាព បង្កើនកិច្ចសហប្រតិបត្តិការ មិន​ត្រឹម​​តែ​ក្នុងអាស៊ានប៉ុណ្ណោះទេ ថែមទាំងរវាងអាស៊ាន​និង​ចិនទៀតផង៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

បណ្តាព័ត៌មានបានផ្សាយ