06/01/2018 13:56 GMT+7 Email Print Like 0

វៀតណាមស្នើឲ្យ Samsung ជួយក្នុងការបណ្តុះបណ្ដាលនិងអភិវឌ្ឍន៍ឧស្សាហកម្មឧបបត្ថម្ភ


 វៀតណាមស្នើឲ្យ Samsung ជួយក្នុងការបណ្តុះបណ្ដាលនិងអភិវឌ្ឍន៍ឧស្សាហកម្មឧបបត្ថម្ភ

នាព្រឹកថ្ងៃទី ៥ ខែមករា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ ទទួលជួបសន្ទនាជាមួយអគ្គសម្ព័ន្ធក្រុមហ៊ុន Samsung ប្រចាំ​ នៅវៀតណាម លោក Shim Won Hwan ឧបនាយករដ្ឋមន្ត្រី រដ្ឋាភិបាលវៀតណាម លោក Trinh Dinh Dung បានអះអាងថា៖ ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-កូរ៉េខាងត្បូងកំពុងអភិវឌ្ឍន៍ដ៏ល្អប្រសើរ ដែលមិនត្រឹម​តែ​ជាជំនឿទុកចិត្តនៃថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ប៉ុណ្ណោះទេ ថែមទាំង ត្រូវបានអនុវត្តតាមទំនាក់ ទំ​នង​ប្រកបដោយប្រសិទ្ធភាពរវាងសហគ្រាសនៃប្រទេសទាំងពីរលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគ។

ឧបនាយករដ្ឋមន្ត្រីស្នើឲ្យ Samsung បន្តជួយឧបត្ថម្ភជាក់ស្តែងលើវិស័យ បណ្តុះបណ្ដាលនិងផ្ទេរប្តូរបច្ចេកវិទ្យាដើម្បីបង្ក​ល​ក្ខណៈសំរាប់សហគ្រាសឧស្សាហកម្ម ឧបត្ថម្ភរបស់វៀតណាមចូលរួមក្នុងខ្សែសង្វាក់តំលៃក្លាយទៅជាអ្នកផ្គត់​ផ្គង់វត្ថុធាតុដើមសំរាប់ Samsung។ រីឯខ្លួនវិញ លោក Shim Won Hwan ជូនពររដ្ឋាភិបាលវៀតណាមដែល បានបណ្ជាណែនាំគ្រប់គ្រងដើម្បីទទួលបានគោលដៅកំណើនស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។ នេះគឺជាលទ្ធផលវិជ្ជមានចំពោះវៀតណាម ព្រមទាំង បង្កើតឱកាសផ្សេងៗទៀតសំរាប់មជ្ឈដ្ឋានវិនិយោគិនបរទេសដូច Samsung ប្រចាំនៅ​វៀត​ណាម ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

បណ្តាព័ត៌មានបានផ្សាយ