10/05/2017 09:57 GMT+7 Email Print Like 0

វៀតណាមស្នើឱ្យគោរពអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Truong Sa


អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang
(http://www.vietnamplus.vn/)

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានលើកច្បាស់ថា៖ “ដូចដែលបានបញ្ចាក់​អះអាងជាច្រើនលើកហើយថា វៀតណាមមានមូលដ្ឋានគតិយុត្តគ្រប់គ្រាន់និងភស្តុតាងប្រវត្តិសាស្ត្រដើម្បី​បញ្ជាក់អធិបតេយ្យភាពរបស់វៀតណាមចំពោប្រជុំកោះ Truong Sa។ វៀតណាមស្នើឲ្យភាគីពាក់ព័ន្ធគោរពអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Truong Sa អនុវត្តយ៉ាងពេញលេញនិងម៉ឺងម៉ាត់នូវសេចក្តីប្រកាសស្ដីពីក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (DOC) ដោយអត់ធ្មត់ និងមិនមានទង្វើបង្កឲ្យមានភាពតានតឹង ធ្វើឲ្យស្មុគ្រស្មាញស្ថានភាព ដោះស្រាយជម្លោះពាក់ព័ន្ធដោយសន្តិវិធីសមស្របតាមច្បាប់អន្តរជាតិ "៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ