29/07/2016 09:39 GMT+7 Email Print Like 0

វៀតណាមស្នើអោយតៃវ៉ាន់(ចិន)មិន​បាន​រំលោភ​ទៅលើ​តំបន់​អធិបតេយ្យភាព​របស់​វៀត​ណាម​នៅ​ប្រជុំ​កោះ Truong Sa​


អ្នកនាំពាក្យ ក្រសួងការបរទេសវៀតណាម លោក Le Hai Binh

នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦​ ឆ្លើយសម្ភាសន៍អ្នកយក​ព័ត៌មាន ស្ដីអំពីប្រតិកម្មរបស់​វៀតណាម ចំពោះ​ព័ត៌មាន​ថា៖ មន្ត្រីតៃវ៉ាន់(ចិន) មួយចំនួនបាន​ទៅទស្សនា​កោះ Ba Binh ចំណុះប្រជុំ​កោះ Truong Sa របស់​វៀត​ណាម អ្នក​នាំពាក្យ ក្រសួងការបរទេសវៀត​ណាម លោក Le Hai Binh បានលើកច្បាស់ថា៖

“​វៀតណាមអះអាងអធិបតេយ្យភាពដែលមិនអាចប្រកែកបាន ចំពោះប្រជុំ​កោះ Hoang Sa និង​ប្រជុំ​កោះ Truong Sa។ សកម្មភាព​ទាំងឡាយ​របស់ជន​បរទេស នៅ​តំបន់​នេះ ដោយ​គ្មាន​ការ​អនុញ្ញាត្តិ​ពីវៀត​ណាម ជា​សកម្មភាព​រំលោភ​ច្បាប់។ ក្នុងរយៈពេលកន្លងទៅ មន្ត្រីតៃវ៉ាន់មួយចំនួន​បានទៅទស្សនា​កោះ Ba Binh គឺជា​សកម្មភាព​រំលោភ​យ៉ាងធ្ងន់​ធ្ងរទៅ លើអធិបតេយ្យភាពរបស់វៀតណាម នៅប្រជុំកោះ​ Truong Sa។ វៀតណាម​ប្រឆាំង​ជំទាស់ និង​ស្នើអោយភាគីតៃវ៉ាន់មិន​ទុក​អោយសកម្ម​ភាព ដូច្នេះកើតមានឡើងជាថ្មី​ម្តង​ទៀត រួម​ចំណែក​រក្សា​សន្តិ​ភាព ស្ថិរភាព​នៅសមុទ្រ​ខាងកើត៕”

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ