06/03/2015 11:18 GMT+7 Email Print Like 0

វៀតណាមស្នើរឲ្យចិនបញ្ចប់រាល់សកម្មភាពសាងសង់នៅប្រជុំកោះ Truong Sa


វៀតណាមស្នើរឲ្យចិនបញ្ចប់រាល់សកម្មភាពសាងសង់នៅប្រជុំកោះ Truong Sa (Image: VNA)

 
ក្នុងសន្និសីទកាសែតសាមញ្ញរបស់ក្រសួងការបរទេសវៀតណាម​នារសៀលថ្ងៃទី៥មិនានៅទីក្រុងហាណូយ អ្នក នាំពាក្យរងក្រសួងការបរទេស​វៀត​ណាមលោកស្រី Pham Thu Hang បានជូនដំណឹង​អំពី​សកម្មភាព​កិច្ច​ការ​​បរទេស​របស់វៀតណាមនាពេលខាងមុខ ក្នុងនោះមានដំណើរទស្សនកិច្ចនៅប្រទេស​ចិន​និង​អាមេរិក​របស់អ​គ្គ​លេខា​ប​ក្ស​កុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong នាពេលខាងមុខ។

ឆ្លើយសំនួររបស់អ្នកយកព័ត៌មានអំពីការដែលចិនសាងសង់កោះសប្បនិមិតនៅប្រជុំកោះ Truong Sa របស់​វៀត​ណាម​ អនុញាត្តិធ្វើសកម្មភាពបោះទ័ព​និង​ព្រលាន​យន្តហោះយោធា អ្នកនាំពាក្យរងក្រសួងការបរទេស​លោក​ស្រី​ Pham Thu Hang បានអះអាងថាទស្សនៈរបស់វៀតណាមអំពីបញ្ហានេះគឺច្បាស់​លាស់​​និង​មុនក៏ដូចជា​ក្រោយ។​ វៀតណាមមានភ័ស្តុតាងកត្តិយុតនិងភ័ស្តុតាង​ប្រវត្តិសាស្ត្រដ៏ពេញលេញដើម្បីអះអាង​នូវ​អធិបតេយ្យភាព​​​របស់ខ្លួននៅប្រជុំកោះ​ទាំងពីរ Hoang Sa និង​ Truong Sa។ ការដែលចិនសាងសង់បើក​ទូលាយ​​ដោយ​ខុសច្បាប់សំណង់លើវាលថ្មនិងផ្លាស់ប្តូរស្ថានភាពដើមនៅដំបន់ប្រជុំកោះ Truong Sa មិនត្រឹម​តែ​រំលោភដ៏ធ្ងន់ធ្ងរទៅលើអធិបតេយ្យភាពរបស់វៀតណាម​ប៉ុណ្ណោះទេ ថែម​ទាំង​រំលោភ​ទៅលើ​សេចក្តី​​ថ្លែងការណ៍​ស្ដីពីការប្រតិបត្តិសំរាប់ភាគី​នានានៅសមុទ្រខាងកើត (DOC) ដែល​បានចុះ​ហត្ថលេខា​រវាង​ចិននិង​អា​ស៊ាន​​ទៀតផង។ វៀតណាមប្រឆាំងជំទាស់និងសំណូមពរភាគីចិនត្រូវបញ្ចប់ភ្លាមមួយ​រំពេក​រាល់​សកម្មភាព​ខុស​ឆ្គងនោះ៕ 

 
តាម VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ