07/11/2015 10:24 GMT+7 Email Print Like 0

វៀតណាមស្នើរសន្ទនានិងសហប្រតិបត្តិការ ASEM ត្រូវ​ផ្សារភ្ជាប់​ជិត​ស្និទ្ធ​ជាមួយ​​គោល​​ដៅ​អភិវឌ្ឍន៍​​និរន្តរភាព​


វៀតណាមស្នើរសន្ទនានិងសហប្រតិបត្តិការ ASEM ត្រូវផ្សាភ្ជាប់ជិតស្និទ្ធជាមួយគោលដៅអភិវឌ្ឍន៍និរន្តរភាព

បន្ទាប់ពីពិធី​បើកនាថ្ងៃទី៥ខែវិច្ឆិកាឆ្នាំ២០១៥ សន្និសីទរដ្ឋមន្ត្រីការបរទេសវេទិការ​​សហប្រតិបត្តិការអាស៊ី-អឺរ៉ុប (ASEM) លើកទី១២ បានដំណើរការកិច្ចប្រជុំជាផ្លូវការជាលើក​ដំបូង ស្ដីពីបំរ៉ែបំរួលអាកាសធាតុរបៀបវារៈ​២០៣០ស្ដីពីការអភិវឌ្ឍន៍​និរន្តរភាព​គ្រប់គ្រងនិងកាត់បន្ថយហានិភ័យគ្រោះធម្មជាតិ។ ថ្លែងមតិ​នៅសន្និសីទ​អនុរដ្ឋមន្ត្រី​ការបរទេស លោក Bui Thanh Son ប្រធានគណៈប្រតិភូវៀតណាម បានស្នើរសន្ទនានិង​សហប្រតិបត្តិការ ASEM ត្រូវផ្សាភ្ជាប់​គោលដៅអភិវឌ្ឍន៍​និរន្តរភាព​ ក្នុងនោះយកចិត្ត​ទុកដាក់កាត់​បន្ថយភាព​ក្រីក្រ បង្រួញ​គំលាត​អភិវឌ្ឍន៍​ធានាសុខុ​មាលភាព​សង្គមសមភាពភេទ និងទប់ទល់នឹងការសាកល្បងសកល។ ដើម្បី​រួមចំណែក​ក្នុងការ​ខំប្រឹង​ប្រែង​រួម​របស់ ASEM វៀតណាមបានលើកឡើងការ​ផ្ដើមគំនិតថ្មីរៀបចំសន្និសីទ ASEM ស្ដីពីគ្រប់​គ្រង​និង​កាត់​បន្ថយ​ហានិភ័យ​គ្រោះធម្មជាតិ ច្នៃប្រឌិតនិងបច្ចេកវិទ្យាដើម្បីអភិវឌ្ឍន៍និរន្តរភាពខ្លួនទីពឹងខ្លួន នៅវៀតណាម​ឆ្នាំ២០១៦និងត្រូវ​បានសមាជិកជា​ច្រើន​គាំទ្រ។ អនុរដ្ឋមន្ត្រី Bui Thanh Son បានអះអាងថា វៀតណាម​មាន​បំណង​បង្កើន​កិច្ច​សហប្រតិបត្តិ​ការ​ ជាមួយសមាជិក ASEM ផ្សេងៗ សន្យាបន្តរួមចំណែកក្នុងរាល់​ការខំប្រឹង​ប្រែង របស់ ASEM សំដៅទប់ទល់​នឹងបំរ៉ែបំរួលអាកាសធាតុនិងគ្រោះធម្មជាតិ ដើម្បីអនាគតមួយនិរន្តរភាពនិងសុវត្ថិភាព៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ