17/10/2019 15:06 GMT+7 Email Print Like 0

វៀតណាមស្ថិតក្នុងចំណោមវិនិយោគិនធំ ៗ ចំនួន ៣ នៅកម្ពុជា

ចាប់ពីដើមឆ្នាំ ២០១៩ មកការវិនិយោគពីបរទេសចូលមកកម្ពុជាមានការកើនឡើងយ៉ាងឆាប់រហ័ស ដែលក្នុងនោះវៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសទាំង ៣ ដែលមានដើមទុនវិនិយោគច្រើនបំផុតនៅកម្ពុជា។ នាំមុកគេគឺចិន បន្ទាប់មកគឺជប៉ុន។

យោងតាមរបាយការណ៍ដែលទើបនឹងបានប្រកាសដោយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឲ្យដឹងថាក្នុង​រយៈ​ពេល ៨ ខែឆ្នាំ ២០១៩ រាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់សច្ចាប័នលើគម្រោងបរទេសចំនួន ២២២ គម្រោងដែលមានតម្លៃសរុប ៦ ពាន់លានដុល្លារអាមេរិក។ អត្រានៃការវិនិយោគបរទេសនៅកម្ពុជាកំពុងកើនឡើងទាំងបរិមាណនិងទំហំបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

រលកវិនិយោគកំពុងមាននិន្នាការកើនឡើងយ៉ាងខ្លាំងនៅក្នុងវិស័យមួយចំនួនដូចជាឧស្សាហកម្ម កែច្នៃ និងទេសចរណ៍ ពោលគឺកើនប្រមាន ៩៤% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៨ ។ គម្រោងវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេស (  SEZ ) ក៏កំពុងកើនឡើងផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ