12/06/2016 12:14 GMT+7 Email Print Like 0

វៀតណាមស្ថិតក្នុងចំណោម៥ប្រទេសដែលមានចំនួនទិដ្ឋាការចូលជប៉ុនច្រើនបំផុតក្នុងឆ្នាំ២០១៥

ក្នុងចំណោមទិដ្ឋាការឆ្លងដែនចូលប្រទេសជប៉ុនក្នុងឆ្នាំ២០១៥ គឺជាង ៤ លាន៧សែនលើក កើន ៦៦% បើប្រៀប​នឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ ហើយនេះជាកម្រិតខ្ពស់បំផុតតាំងពីមុនមក។ ក្នុងនោះ វៀតណាមជា ប្រទេសដែលមានចំនួនទិដ្ឋាការចូលជប៉ុនឈរលំដាប់ទី៤ ក្រោយចិន ហ្វីលីពីន និងឥណ្ឌូនេស៊ី។ ហើយស្ថាប័នតំណាងការទូតជប៉ុនប្រចាំនៅវៀតណាមស្ថិតក្នុងក្រុមតំណាងការទូតផ្តល់ទិដ្ឋាការចូលប្រទេសជប៉ុនច្រើនបំ​ផុត​ក្នុងឆ្នាំ២០១៥ ។ សរុបទៅមានជនវៀតណាមចំនួន ១៨៥.៤០០ នាក់ឆ្លងដែនទស្សនាប្រទេស ជប៉ុន​ក្នុងឆ្នាំ២០១៥ ក្នុងនោះមានទាំងអ្នកកាន់ទិដ្ឋាការចូលប្រទេសជប៉ុនច្រើនលើក៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ