30/12/2017 13:03 GMT+7 Email Print Like 0

វៀតណាមស្ថិតក្នុងក្រុមខឿនសេដ្ឋកិច្ច ៥០ របស់ពិភពលោក


 វៀតណាមស្ថិតក្នុងក្រុមខឿនសេដ្ឋកិច្ច ៥០ របស់ពិភពលោក 

អញ្ជើញថ្លែងមតិបិទ​បញ្ចប់សន្និសីទរដ្ឋាភិបាល ជាមួយមូលដ្ឋា​ន នាព្រឹកថ្ងៃទី២៩ ខែធ្នូ​ ឆ្នាំ​២០១៧ នៅទីក្រុង​ហាណូយ​​នោះ នាយករដ្ឋមន្ត្រីវៀ​តណាម ​លោក Nguyen Xuan Phuc បានអះអាងថា ទ្រ​ង់ទ្រាយ​ GDP ជាតិគឺទទួល​បាន​ទឹកប្រាក់​ចំនួន ២២០ ពាន់លានUSD។ ​វៀតណាមបានស្ថិតក្នុងក្រុមខឿន​សេដ្ឋកិច្ច​ ៥០ នៃ​ពិភព​លោក។

ស្ដីពីភារ​កិច្ចក្នុង​ឆ្នាំ ២០១៨ លោ​ក Nguyen Xuan Phuc បានលើក​សំណើ​ថា យើង​គប្បី​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​ទទួល​ឲ្យបាន​កម្រិត​កំណើន​ពី ៦,៥%- ៦,៧% ពោ​ល​គឺ ជា​បទដ្ឋាន​ដែលរដ្ឋសភា​ដាក់ចេញ។ លោក​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖

“យើងគប្បីប្រមូលផ្ដុំជំរុញការបង្កើនទិន្នផលការងារ​ហើយកែលម្អ​នូវតួរលេខ​វាយតម្លៃ​គុណភាព​ជីវភាព​រស់នៅ​របស់​​ប្រជាជ​ន ដើម្បីសង្គមមានស្ថិរភា​ពជាង សន្តិសុខល្អជា​ង ប្រជាជន​គ្រប់រូប​មានជីវភាព​រស់នៅ​ល្អ​ប្រសើរ​ជាង​​ទាំង​ខាង​សំភារៈ និងស្មារតី។​ នេះគឺជាអត្ថន័យនៃការ​អភិវឌ្ឍន៍​ប្រកបដោយនិ​រន្តរភាព”៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ