04/10/2019 10:03 GMT+7 Email Print Like 0

វៀតណាមសំណូមពរអោយចិនបញ្ឈប់ភ្លាមនូវអំពើខុសច្បាប់ ដកក្រុមនាវាចេញ ពីដែនសមុទ្រវៀតណាម ហើយមិនទុកអោយអំពើខុសច្បាប់ប្រហាក់ប្រហែលគ្នា កើតមានឡើងជាថ្មីម្ដងទៀត

 យោងតាម​ស្ថាប័នសមត្ថកិច្ចរបស់វៀតណាមបានរាយការណ៍ថា ក្រុមនាវា ស្រាវជ្រាវ Haiyang Dizhi 8 របស់ចិន​បានបន្ត​បើក​ទូលាយសកម្មភាពនៅក្នុង តំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្រវៀតណាម រំលោភ​បំពាន​យ៉ាងធ្ងន់ធ្ងរទៅលើសិទ្ធិអធិបតេយ្យភាពនិងយុត្តាធិការបស់វៀតណាម ដែលត្រូវ​បាន​កំណត់​យ៉ាង​ត្រឹម​ត្រូវ​តាមបទបញ្ញត្តិនៃអនុសញ្ញាអង្គការ សហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ ដែលទាំងវៀត​ណាម​និង​ចិន​សុទ្ធតែ ​ជាសមាជិក។
 
នាថ្ងៃទី៣ ខែ​តុលា ឆ្នាំ២០១៩ នៅសន្និសីទកាសែតជាប្រចាំសប្ដាហ៍របស់ ក្រសួងការបរទេសវៀតណាម ឆ្លើយ​សំណួរ​​របស់អ្ន​កព័ត៌មានស្ដីពីការធ្វើបច្ចុប្បន្ន ​កម្មនូវសភាពការណ៍​និង​វិធាន​ការតស៊ូ​របស់វៀត​ណាម​ចំពោះ​ក្រុម​នាវា​​ Haiyang Dizhi 8 ដែលបានវិលត្រឡប់មករំលោភបំពា​នលើតំបន់សេដ្ឋកិច្ចផ្ដាច់មុខ​និង​ តំបន់​ខ្ពង់​រាប​បាត​សមុទ្ររបស់វៀតណាមនោះ អ្នកនាំពាក្យក្រសួងការបរទេស វៀតណាមលោកស្រី Le Thi Thu Hang បាន​លើក​ច្បាស់​ថា៖ “យោងតាមស្ថាប័នសមត្ថកិច្ចរបស់វៀតណាមបានរាយការណ៍ថា ក្រុមនាវា ស្រាវជ្រាវ Haiyang Dizhi 8 របស់ចិនបានបន្តបើកទូលាយសកម្មភាពនៅក្នុង តំបន់​សេដ្ឋកិច្ច​ផ្ដាច់​មុខ​និង​តំបន់​ខ្ពង់រាប​បាត​សមុទ្រ​វៀត​ណាម រំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើសិទ្ធិអធិបតេយ្យភាពនិងយុត្តាធិការបស់ វៀតណាម ដែលត្រូវបាន​កំណត់យ៉ាងត្រឹម​ត្រូវតាមបទបញ្ញត្តិនៃអនុសញ្ញាអង្គការ សហប្រជាជាតិស្ដីពីច្បាប់ស​មុទ្រឆ្នាំ១៩៨២ ដែល​ទាំងវៀតណាមនិងចិនសុទ្ធតែ ជាសមា​ជិក។ វៀតណាមប្រឆាំង​ជំទាស់យ៉ាង​ដាច់អហង្គការ​ចំពោះសកម្មភាព​នេះ ហើយ ​បានទាក់ទងជាមួយភាគីចិន។ ជាថ្មីម្ដងទៀត វៀតណាមសំណូមព​រអោយចិន បញ្ឈប់​ភ្លាម​នូវអំពើខុសច្បាប់ ដកក្រុមនាវាពោលខាងលើចេញ​អស់ពីដែន សមុទ្រវៀតណាម ​ហើយមិនទុក​អោយអំ​ពើខុ​សច្បាប់ប្រហាក់ប្រហែលគ្នាកើត មានឡើងសា​រជាថ្មីនោះឡើយ។ វៀតណាមកា​រពារយ៉ាង​ខ្ជាប់ខ្ជួន​នូវដែនអធិបតេយ្យ ​ភាពនិងសិទ្ធិក៏ដូចជាផលប្រយោជន៍​ស្របច្បាប់របស់វៀតណាម នៅសមុទ្រខាង​កើតតាម​រយៈវិធាន​ការនានា ដែលបានអនុញ្ញាតដោយច្បាប់អន្តរជាតិ។​
 
ឆ្លើយ​សំណួររបស់អ្នកព័ត៌មានស្ដីពីប្រតិកម្មរបស់វៀតណាមចំពោះការថ្លែងកាលពីថ្ងៃទី១៨ ខែកញ្ញា របស់​អ្នក​នាំពាក្យ​ក្រសួ​ងការបរទេសចិនលោក Geng Shuang នោះ អ្នកនាំពាក្យក្រសួងការបរ​ទេសវៀតណាមលោកស្រី Le​ Thi Thu Hang ​បានលើកច្បាស់ថា៖ ទស្សនៈរបស់​វៀតណាម ស្ដីពីបញ្ហា​នេះត្រូវបានលើក​ច្បាស់ក្នុងការ​ថ្លែង​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេសវៀតណាមកាលពីថ្ងៃទី១២​ ខែកញ្ញា ឆ្នាំ ២០១៩។ តំបន់ដែលចិនហៅថា​ “Wan’an​ Tan” នោះ តាមពិតទៅគឺជាថ្មប៉ប្រះទឹ​ក ដែលជាចំណែកមួយនៃបាតសមុទ្រចំណុះតំប​ន់សេដ្ឋកិច្ចផ្ដាច់មុខនិងតំបន់​ខ្ពង់ រាបបាតសមុទ្ររបស់​វៀតណាម ដែលត្រូវបាន​កំណត់ដោយអនុសញ្ញា​អង្គការ​ សហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២។ នេះមិនមែ​នជាតំបន់ជម្លោះឬតំបន់ ត្រួតស៊ីគ្នានោះ​ឡើយ ដោយសារ​តែចិន​មិនមានមូលដ្ឋានគតិយុត្តអន្តរជា​តិណា មួយដើម្បីដាក់​ចេញការ​ទាម​ទារ​ចំពោះ​តំបន់​នេះឡើយ​។
 
ឆ្លើយ​សំណួររបស់អ្នកព័ត៌មានស្ដីពីការដែលអង្គការសុចរិតភាពហិរញ្ញវត្ថុ សកល (GFI) ចេញរបាយ​ការណ៍​ចាត់​ទុក​ថា​ វៀតណាមជាប្រទេសជួរមុខលើ ពិភពលោកក្នុងសកម្មភាពលាងលុយខ្វក់នោះ អ្នកនាំពាក្យលោកស្រី Le Thi Thu Hang បានអោយដឹងថា៖ “រាល់ព័ត៌មានស្ដីពីវៀតណាមដែលអង្គការ GFI បានប្រកាសនាពេលថ្មីៗនេះ គឺមិ​ន​ត្រឹមត្រូវឡើយ ហើយមិនឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនូវស្ថានភាពជាក់ស្ដែង ក៏ ដូចជាការ​ប្ដេជ្ញាចិត្ត​និង​កិច្ច​ខិត​ខំប្រឹង​ប្រែងរបស់រដ្ឋាភិបាលក្នុងការបង្ការប្រឆាំង នឹងអំពើលាងលុយខ្វក់។ រដ្ឋាភិបាលវៀត​ណាម​យល់​ដឹង​ច្បាស់​នូវឥទ្ធិពល​អវិជ្ជ មានពីអំពើលាងលុយខ្វក់ទៅលើសេដ្ឋកិច្ចសង្គម។ ហេតុដូច្នេះហើយក្នុងរយៈ ពេលច្រើនឆ្នាំ​កន្លងទៅ វៀតណាមបានខិតខំប្រឹងប្រែងដំណើរការវិធានការជា ច្រើន កសាងនិងបំពេញ​ក្របខ័ណ្ឌគ​តិយុត្ត អ​នុវត្តស្ដង់ដារអន្តរជាតិ អនុវត្តយ៉ាង​ ម៉ឺងម៉ាត់​នូវអនុសាសន៍​និងការសន្យា​អន្តរជាតិ​នានាដើម្បី​រាំងស្កាត់អំ​ពើនេះ៕​

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ