29/03/2019 09:20 GMT+7 Email Print Like 0

វៀតណាមសំណូមពរអោយចិនគោរពអធិបតេយ្យភាពរបស់វៀតណាមលើប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa

 នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ នៅរដ្ឋធានីហាណូយ ក្រសួងការបរទេសវៀតណាម បានរៀបចំ​សន្និសីទ​កាសែត​ជា​ប្រចាំស​ប្ដាហ៍។​
 
​​ឆ្លើយសំណួររបស់អ្នកសារព័ត៌ មានស្ដីពីប្រតិកម្មរបស់វៀតណាមចំ​ពោះព័ត៌មានដែលថា នាពេលថ្មីៗនេះ ចិន បាន​ប្រកាស​ ការធ្វើសមយុទ្ធដោយបាញ់គ្រាប់ពិតនៅតំបន់ប្រជុំកោះ Hoang Sa របស់វៀតណាម ព្រម​ទាំង​ប្រកាស​ផែនការកសាងកោះចំនួន៣រួមមានកោះ Phu Lam កោះ Cay និង​កោះ Duy Mong ចំណុះប្រ​ជុំកោះ Hoang Sa ​របស់វៀត ណាម អោយក្លាយទៅជាទីក្រុងនិងមូលដ្ឋានសេវាកម្មភ័ស្តុភា​យុទ្ធសាស្រ្តនោះ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​វៀតណាម លោកស្រី Le Thi Thu Hang បានអះ អាងថា វៀត​ណាម​មាន​មូលដ្ឋាន​គតិយុត្ត​និង​ភស្តុតាង​ប្រវត្តិសាស្ត្រដ៏គ្រប់គ្រាន់ ដើម្បីអះអាងនូវអធិបតេយ្យភាពរបស់ខ្លួនលើប្រជុំកោះទាំង​ពីរ Hoang Sa ​និង Truong Sa តាមបទបញ្ញត្តិនៃច្បាប់អន្តរជាតិ។ លោកស្រី Le Thi Thu Hang បាន បន្តថា ការ​ដែល​ចិន​ដំណើរ​ការសមយុទ្ធដោយបាញ់គ្រាប់ពិតនៅប្រជុំកោះ Hoang Sa របស់វៀតណាមចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៤ ខែ​មីនា​ ឆ្នាំ២០១៩ ហើយមានផែនការកសាងកោះ Phu Lam កោះ Cay និងកោះ Duy Mong ចំណុះ ប្រជុំកោះ Hoang Sa របស់វៀតណាម អោយក្លាយទៅជាទីក្រុងនិងមូលដ្ឋាន សេវាកម្ម​ភ័ស្តុភា​យុទ្ធសាស្ត្រ​សំខាន់ៗរបស់ចិ​ននោះ បាន​រំលោភ​បំពាន​យ៉ាងធ្ងន់ ធ្ងរលើអធិបតេយ្យភាពរបស់វៀតណាមលើប្រជុំកោះនេះ ដើរ​ផ្ទុយ​ទៅនឹង​កិច្ច​ព្រម​ ព្រៀង​ស្ដីពី​​គោលការណ៍សារវ័ន្តស្ដីពីការដោះស្រាយបញ្ហានៅសមុទ្ររវាងវៀត ណាមនិងចិន រំលោភ​បំពាន​​លើ​​ស្មារតី​នៃសេចក្ដី​ថ្លែងការណ៍ស្ដីពីការប្រតិបត្តិ របស់​ភាគី​នានា​នៅ​សមុទ្រ​ខាង​កើត​​ (DOC) ធ្វើអោយ​ស្ថានភាព​ស្មុគស្មាញ​និង​ អវិជ្ជមា​ន​សម្រាប់​ដំណើរ​ការ​ចរចា​នា​បច្ចុប្បន្ន​រវាង​ចិន​និង​អាស៊ាន​ស្ដីពី​ក្រមប្រតិ បត្តិរប​ស់ភាគី​នានានៅ​សមុទ្រ​ខាង​កើត (COC) ក៏ដូចជាការរក្សាបរិយាកា​សសន្តិ ភាព ស្ថិរ​ភាព​និង​កិច្ច​សហប្រតិ​បតិ្តការ​នៅ​សមុទ្រ​ខាង​កើត​​ផងដែរ។

​​វៀត​ណាមសំណូមពរអោយ​ចិនបញ្ឈប់ហើយ​មិនទុកអោយ​ កើតមានសកម្មភា​ពប្រហាក់​ប្រហែល​គ្នាជាថ្មី​ម្ដង​ទៀត​ គោរ​ពអធិបតេយ្យភាពរបស់វៀតណាម លើប្រជុំ​កោះទាំងពីរ Hoang Sa ​និង Truong Sa ​គោរពការ​យោគយល់​គ្នារួមរ​វាង ថ្នាក់ដឹកនាំនៃប្រទេសទាំងពី​រ ក៏ដូចជាច្បាប់អន្តរជាតិ មិនមានស​កម្មភាពដែល ​បង្កភាព​តាន​តឹង​ឬធ្វើអោយស្ថានភាពស្មុគស្មាញថែមទៀត​ក្នុងតំបន់។ ក្រសួង កា​របរទេស​វៀត​ណាម​ក៏បាន​ជួបនិង​ប្រគល់​កំណត់ទូត​ជូនចំពោះតំណាងការទូតចិន​ប្រចាំវៀតណាម ដើ​ម្បីប្រឆាំងជំទាស់នឹងរឿងហេតុ​ទាំង​នេះ ផង​ដែរ​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ