09/01/2016 09:48 GMT+7 Email Print Like 0

វៀតណាមសំណូមពរចិនបញ្ចប់រាល់សកម្មភាពរំលោភអធិបតេយ្យភាពរបស់វៀតណាម


អ្នកនាំពាក្យក្រសួង ការបរទេសវៀតណាម លោក Le Hai Binh

ស្ថាប័នមានសមត្ថកិច្ចរបស់វៀតណាមបានឲ្យដឹងថា នាថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦​យន្តហោះ​ស៊ីវិល​ដែល​មាន​ទំហំ​ធំ​ចំនួនពីរ​គ្រឿង​របស់​ចិន បានចុះចត់​នៅព្រលាន​យន្តហោះដែល​ចិន​កសាង​ខុសច្បាប់ លើកោះ Chu Thapចំណុះ​ប្រជុំ​កោះ Truong Sa។ ស្តីពីសកម្មភាពនេះរបស់​ចិន នាថ្ងៃទី៧ ខែមករា អ្នកនាំពាក្យក្រសួង ការបរទេសវៀត​ណាម លោក Le Hai Binh បានប្រកាសថា៖

​​“ជាថ្មីម្តងទៀត វៀតណាមប្រឆាំងជំទាស់យ៉ាងខ្លាំងក្លាចំពោះរាល់សកម្មភាព​ ពោលខាងលើរបស់ចិន។ នេះជា​សកម្មភាព​រំលោភ​យ៉ាងធ្ងន់ធ្ងរ ទៅលើ​អធិបតេយ្យ​ភាពរបស់​វៀតណាម ចំពោះប្រជុំកោះ Truong Sa គំរាម​កំហែង​សន្តិ​ភាព ស្ថិរភាព​ក្នុងតំបន់ គំរាមកំហែងសន្តិសុខ សុវត្ថិភាពនាវាចរណ៍ និងអាកាសចរណ៍នៅ​សមុទ្រខាងកើត។ វៀតណាម​សំណូម​ពរចិន​បញ្ឈប់ភ្លាម រាល់សកម្មភាពស្រដៀង​គ្នានេះដោយ គោរព​ច្បាប់​អន្តរជាតិ និង​មិន​ត្រូវ​មាន​សកម្មភាព​ធ្វើឲ្យជំលោះនេះ​កាន់តែ​ស្មុគស្មាញឡើង”។

​ក៏ក្នុងថ្ងៃទី៧ខែ​មករាឆ្នាំ២០១៦ តំណាងការទូតវៀតណាម បានជួបជាមួយ តំណាង​ស្ថាន​ទូត​ចិន​នៅក្រុង​ហាណូយ ដើម្បី​​ផ្ញើរកំណត់​ទូតប្រឆាំង​ជំទាស់​ផង​ដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ