14/12/2015 09:51 GMT+7 Email Print Like 0

វៀតណាមសំណូមពរតៃវ៉ាន់បញ្ឈប់រាល់សកម្មភាពរំលោភអធិបតេយ្យភាពរបស់វៀតណាម

ចំពោះមុខការដែលនាថ្ងៃទី១២ខែ​ធ្នូឆ្នាំ២០១៥ អ្នកប្រមុខស្ថាប័នកិច្ចការ​ផ្ទៃក្នុង លោក Tran Uy Nhan និង​មន្ត្រីដ​ទៃ​មួយ​ចំនួន នៃរដ្ឋអំណាចតៃវ៉ាន់បានទៅ​កោះ Ba Binh ចូលរួម​របស់ដែលហៅថា​ “ពិធី​បើក​សម្ពោធ” សំណង់​មួយ ចំនួន​ដែល​បានកសាងនៅកោះ Ba Binh ចំណុះ​ប្រជុំ​កោះ Truong Sa របស់ វៀតណាមនោះ​នាថ្ងៃទី១៣ខែ​ធ្នូ អ្នកនាំ​ពាក្យ​ក្រសួងការបរទេស​វៀតណាម លោក Le Hai Binh បាន​ប្រកាសថា៖

​“វៀតណាមមានមូលដ្ឋានច្បាប់គ្រប់គ្រាន់ និងភស្តុតាងប្រវត្តិសាស្ត្រដើម្បី អះអាង​នូវអធិបតេយ្យ​ដែលមិន​អាច​ប្រកែក​បាន​របស់ខ្លួន ចំពោះប្រជុំកោះ Truong​ Sa និង Hoang Sa។ សកម្មភាព​របស់​ភាគីនានា​នៅតំបន់​នេះដោយ​គ្មានការ​យល់ ព្រមរបស់វៀតណាមសុទ្ធតែទុកជា​ខុស​ច្បាប់និ​ង​មោឃៈ។

​ការដែលតៃវ៉ាន់មិនអើរពើរដល់ការព្រួយបារម្ភរបស់វៀតណាម និងប្រទេស​នានា ក៏ដូចជាសហគមន៍អន្តរជាតិ ដោយ​បញ្ចូនមន្ត្រី​ទៅកាន់​កោះ Ba Binh ចំណុះ​ប្រជុំកោះ Truong Sa របស់វៀត​ណាម គឹរំលោភ​យ៉ាង​ធ្ងន់​ធ្ងរ​ទៅ​លើ​អធិបតេយ្យ​ភាព របស់វៀតណាម។ វៀតណាមប្រឆាំង​យ៉ាងដាច់​អហឹង្កា ចំពោះសកម្ម ភាពនេះ។ វៀត​ណាម​សំណូម​ពរ​ឲ្យតៃវ៉ាន់បញ្ឈប់​ភ្លាមមួយ​រំពេច នូវរាល់​សកម្មភាព​ពោល​ខាងលើ”៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ