25/03/2016 09:41 GMT+7 Email Print Like 0

វៀតណាមសំណូមពរតៃវ៉ាន់(ចិន)គោរពអធិបតេយ្យភាពរបស់វៀតណាមចំពោះ ប្រជុំកោះHoang SaនិងTruong Sa

នាថ្ងៃទី២៣ ខែ​មិនា ឆ្នាំ​២០១៦ តៃវ៉ាន់(ចិន)បានបញ្ចូនអ្នកយកព័ត៌មានមួយក្រុម​ទៅកាន់កោះ Ba Binh ចំណុះ​ប្រជុំ​កោះ Hoang Sa និង Truong Sa របស់វៀត ណាម។ ឆ្លើយ​សំនួរ​របស់​អ្នក​យក​ព័ត៌​មាន​ស្តីពី​ប្រតិកម្ម​របស់​វៀត​ណាម​ចំពោះ សកម្មភាព​ពោលខាងលើ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Le Hai Binh នាថ្ងៃ​ទី២៤ខែ​មិនា​ បាន​លើក​ច្បាស់​ថា វៀតណាមមានមូលដ្ឋានច្បាប់​គ្រប់គ្រាន់ និងភស្តុ​តាង​ប្រវត្តិសាស្រ្ត​ជាក់​ស្តែង​សំដៅ​បញ្ជាក់​អធិបតេយ្យ​ភាព ដែល​មិនអាចប្រកែក​បាន ឡើយរបស់វៀតណាមចំពោះ​ប្រជំកោះ Hoang Sa និង Truong Sa។ រាល់​សកម្ម​ភាព របស់បរទេសដែលអនុវត្ត​នៅប្រជុំកោះទាំងពីរនេះ ដែលគ្មានការយល់ព្រម របស់​វៀត​ណាម​គឺខុស​ច្បាប់​និង​មោឃៈ។ ការ​ដែលភាគី តៃវ៉ាន់ (ចិន) ព្រងើយ​កន្ទីយ ចំពោះការព្រួយបារម្ភនិងប្រឆាំង​ជំទាស់របស់វៀតណាម និង​សហគមន៍ អន្តរជាតិដោយនាំអ្នកយកព័ត៌មាន ទៅកាន់កោះ Ba Binh ចំណុះ ប្រជុំកោះ Truong​ Sa របស់​វៀត​ណាម​នោះ គឺរំលោភយ៉ាងធ្ងន់​ធ្ងរលើអធិបតេយ្យភាព របស់វៀតណាម បង្កើន​ភាពតាន​តឹង​ និង​គ្មានផល​ប្រយោជន័​សម្រាប់​ការ​រក្សា សន្តិភាព ស្ថិរភាព នៅសមុទ្រខាងកើតក៏ដូចជាទំនាក់ទំនង នៃភាគីទាំងពីរ​ឡើយ។ វៀត ណាម​ប្រឆាំ​ង ជំទាស់​ដាច់អហង្ការនិងសំណូម​ពរភាគីតៃវ៉ាន់ (ចិន) គោរព​អធិប​តេយ្យភាពរបស់​វៀត​ណាម ព្រម​ទាំង​រួមចំណែក​សកម្ម​ ចូលក្នុងការរក្សាសន្តិភាព ស្ថិរភាពនៅសមុទ្រ​ខាងកើត៕
 

តាម VOV5 -  វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ