08/01/2015 14:05 GMT+7 Email Print Like 0

វៀតណាមសហប្រតិបត្តិការសិក្សារៀនសូត្របច្ចេកវិទ្យាវេជ្ជសាស្រ្តជប៉ុន


រូបថតៈ TTXVN

សម្ព័ន្ធសមាគមវេជ្ជសាស្រ្តនិងមហាវិទ្យាល័យ Kaisan របស់ជប៉ុន ទើបនឹងប្រកាសគំរោង​ការពិនិត្យលើគោល​គំនិត​បង្កើត​​​មូលដ្ឋានស្រាវជ្រាវបច្ចេកទេសវេជ្ជសាស្រ្ត ដោយមានការចូលរួមរបស់វេជ្ជបណ្ឌិតអាស៊ីអាគ្នយ៍។ សម្ព័ន្ធ​សមាគម​​នេះ រួមមានមហាវិទ្យាល័យជួរមុខចំនួន៤នៅតំបន់ Kaisan ភាគខាងលិចប្រទេសជប៉ុន ក្នុងនោះ​មាន​មហាវិទ្យា​ល័យ​វេជ្ជសាស្រ្ត Kyoto ។ នេះត្រូវបានចាត់ទុកជាឱកាស ដើម្បីជម្រុញសមត្ថភាពវេជ្ជសាស្រ្ត របស់​វៀត​ណាម​នាពេលអនាគត​ តាមរយៈកិច្ចសហប្រតិបត្តិការរវាងសម្ព័ន្ធ សមាគមវេជ្ជសាស្រ្ត Kaisan និងបណ្តាមជ្ឈ​មណ្ឌល​​​​វេជ្ជសាស្រ្តរបស់វៀត​ណាមទាំងខាងបច្ចេកវិទ្យានិងធនធានមនុស្ស។ តាមគោលគំនិតពោលខាង លើ សម្ព័ន្ធ​សមាគម​នឹងទទួលយកបណ្តាអ្នកជំនាញការវេជ្ជសាស្រ្តរួមមាន វេជ្ជបណ្ឌិត គិលានុបដ្ឋា ។ល។មក​ពី​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍ដូចជា វៀត ណាម ថៃ ម៉ាឡេស៊ី ដើម្បីចូលរួមការស្រាវជ្រាវវេជ្ជសាស្រ្ត៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ