23/01/2015 14:41 GMT+7 Email Print Like 0

វៀតណាមសហប្រតិបតិ្តការប្រើប្រាស់ថាមពលនុយគ្លេអែរដើម្បីគោលដៅសន្តិភាព

វៀតណាមបានចុះហត្ថលេខាលើកិច្ច​ព្រមព្រៀងស្ដី​ពីកិច្ចសហ​ប្រតិ​បតិ្តការ​ប្រើ​ប្រាស់​ថាម​ពល​នុយ​គ្លេ​អែរ​ដើម្បី​គោល​ដៅ​សន្តិ​ភាព​ជាមួយ​ប្រទេស​ចំនួន​៩។​ នេះ​​គឺជា​​តួរលេខ​​ដែល​​បាន​​ប្រកាស​​នៅ​សន្និ​សីទ​​អគ្គី​សនី​នុយ​គ្លេអែរ​​ទ្វីបអាស៊ី​លើក​​ទី៣នា​ថ្ងៃទី​២២ ខែ​មករា​ឆ្នាំ២០១៥ នៅ​រ​ដ្ឋ​ធា​នី​​ហាណូយ​។ ក្រៅ​​ពីនោះ វៀត​​ណាម​ក៏ចូល​​រួ​ម​ក្នុង​ឯក​សារ​គតិយុត្ត​​អន្តរ​ជាតិ​ភាគ​ច្រើន​​ទាក់​ទិន​ដល់​វិស័យ នេះ​។ នាបច្ចុច្បន្ន វៀត​​ណាម​កំពុង​​សកម្ម​ត្រៀម​​រៀប​​ចំហេដ្ឋា​រចនាសម្ព័ន្ធ​នុយគ្លេអែរ​ចាំបាច់ សំរាប់ការ​កសាង​​និង​ដា​ក់ឲ្យ​​ដំណើរ​ការ​រោង​ចក្រ​​អគ្គីសនី​នុយគ្លេ​អែរ​ក្នុង​​នោះ មាន​គំរោងការណ៍​អគ្គី​សនី​នុយ​គ្លេអែរ​នៅ​ខេត្ត Ninh Thuan។ ថ្លែងមតិ​នៅ​​​សន្និសីទ​​នេះ អនុ​រដ្ឋមន្រ្តី​ក្រសួង​​វិទ្យាសាស្ត្រ​​និង​បច្ចេក​វិទ្យា​វៀត​ណាម។


លោក Tran Viet Thanh បានសង្កត់ធ្ងន់ថា៖រោងចក្រអគ្គីសនីនុយគ្លេអែរ១នៅអាមេរិក (រូបថត៖internet)

“សន្និសីទនេះជាវេទិការដ៏មានប្រយោជន៍សំរាប់តំណាងទាំងអស់ចែករំលែកព័ត៏មាន បទពិសោធន៍ ស្វែងរកឱកាស​សហប្រតិបតិ្តការ​ និង​បង្កើន​ការ​យល់​ដឹង​គ្នា​ទៅ​វិញ​ទៅ​មក​។ បណ្ដា​តំណាង​នឹង​ជួយ​ប្រទេស​នានាដែល​ទើប​នឹង​អភិវឌ្ឍន៍​អគ្គីសនីនុយគ្លេអែរដូចជាវៀតណាម លាត​ត្រដាង​អនុវត្ត​កម្មវិធី​អគ្គីសនីនុយគ្លេអែររបស់ខ្លួន ប្រកប​ដោយ​ប្រសិទ្ធភាព​រួម​ចំណែក​ធានា​សន្តិសុខ​ថាមពល​ជំរុញ​ការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និង​កាត់​បន្ថយ​បរិមាណ​ឧស្ម័ន​ផ្ទះ​កញ្ចក់​​​ដែល​ជះឥទ្ធិពល​អវិជ្ជមាន​ទៅលើ ​បំរ៉ែបំរួល​អាកាសធាតុ”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ