08/11/2018 10:33 GMT+7 Email Print Like 0

វៀតណាមសហការជាមួយក្រុមប្រឹក្សាអូឡាំពិកអាស៊ីដើម្បីអនុវត្តន៍កម្មវិធីជាច្រើនសម្រាប់កីឡាករ

នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅរដ្ឋធានីហាណូយ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាវៀតណាមលោក Vuong Bich Thang បានជួបធ្វើការជាមួយក្រុមកម្មាភិបាលនៃក្រុមប្រឹក្សាអូឡាំពិកអាស៊ីដឹកនាំដោយលោក David DS Moon សមាជិកនៃគណៈ កម្មការប្រតិបត្តិក្រុមប្រឹក្សាអូឡាំពិកអាស៊ី។


លោក David DS Moon បានអោយដឹងថា ដំណើរទស្សនកិច្ចលើកនេះរបស់ក្រុមប្រឹក្សាអូឡាំពិកអាស៊ីគឺស្ដែងចេញពីគោលជំហរអភិវឌ្ឍន៍តួនាទីរបស់កីឡាករតាមរយៈការបង្កើតនិងអភិវឌ្ឍគណៈកម្មាធិការកីឡាករចំណុះ​គណៈ​កម្មាធិការអូឡាំពិកជាតិ។ ក្រុមប្រឹក្សាអូឡាំពិកអាស៊ីមានគោលបំណងចង់អនុវត្តន៍គម្រោងការណ៍បណ្ដុះបណ្ដាល​កីឡាករសំដៅបង្កលក្ខណៈងាយស្រួលសម្រាប់កីឡាករអាចចាប់អាជីពថ្មីក្រោយពេលបញ្ចប់ការប្រកួត៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ