21/10/2019 15:31 GMT+7 Email Print Like 0

វៀតណាមសហការជាមួយជប៉ុនផលិតផ្កាយរណបទម្ងន់ ៦០០ គីឡូក្រាម

មជ្ឈមណ្ឌលអវកាសវៀតណាមនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាមបានឲ្យដឹងថា មជ្ឈមណ្ឌល អវកាស​វៀតណាមនិងសម្ព័ន្ធក្រុមហ៊ុន Sumitomo នៃប្រទេសជប៉ុន បានចុះហត្ថលេខាលើគម្រោងផលិតផ្កាយរណប LOTUSat-1 និងបណ្តុះបណ្តាលធនធានមនុស្ស។

ពិធីចុះហត្ថលេខាលើគម្រោងផលិតផ្កាយរណប LOTUSat-1 (រូបថត៖ vietnamnet.vn)

ផ្កាយរណប LOTUSat-1 (រូបថត៖ vietnamnet.vn)

គ្រោង “ មជ្ឈមណ្ឌលអវកាសវៀតណាម” ដែលត្រូវបានអនុម័តដោយរដ្ឋាភិបាលវៀតណាមក្នុងដើមឆ្នាំ ២០០៩។ អាស្រ័យហេតុនេះ ក្រុមវិស្វករវៀតណាមនិងអ្នកជំនាញជប៉ុននឹងកែច្នៃផ្កាយរណប LOTUSat-1 ទំងន់ ៦០០ គីឡូក្រាម ដោយមានល្បឿនដោះស្រាយទិន្នន័យជាអតិបរមារហូតដល់ ៨៣២Mbps ដោយប្រើបច្ចេកវិទ្យារ៉ាដាថ្មីបំផុតដើម្បីថតរូបផែនដីជាមួយនឹងគុណភាពល្អនៅគ្រប់អាកាសធាតុទាំងយប់ទាំងថ្ងៃ។ ផ្កាយរណបនេះនឹងផ្តល់រូបភាពនិងព័ត៌មានត្រឹមត្រូវដើម្បីកាត់បន្ថយ​ផលប៉ះពាល់នៃគ្រោះមហន្តរាយធម្មជាតិ ការប្រែប្រួលអាកាសធាតុ​ ការគ្រប់គ្រងធនធាននិងការត្រួតពិនិត្យបរិស្ថាន។ តាមការគ្រោងទុក ផ្កាយរណប LOTUSat-1 នឹង​ត្រូវបានបញ្ចូនទៅដងតារាវិថីនាឆ្នាំ ២០២៣ ៕

តាមកាសែតកងទ័ពប្រជាជនអនឡាញ

បណ្តាព័ត៌មានបានផ្សាយ