24/09/2015 09:07 GMT+7 Email Print Like 0

វៀតណាមសហការរៀបចំជំនួបសន្ទនាអន្តរជាតិស្តីពីបញ្ហាកុមារនិងគ្រួសារ


រូបថត៖ អ៊ីធើណែត

នាថ្ងៃទី២២ខែកញ្ញាឆ្នាំ​២០១៥ នៅ​ខាង​ក្រៅកិច្ច​ប្រជុំលើក​ទី៣០ នៃក្រុម​ប្រឹក្សាសិទ្ធិ​មនុស្សអ.ស.បដែល​ប្រព្រឹត្ត​ទៅនៅក្រុង​ហ្សឺណែវ របស់ស្វីស វៀតណាម​បានរួម​សហការ​ ជាមួយប្រទេស​កេន​យ៉ា​ព័រ​ទុយហ្គាល់ និង​អ៊ុយរូហ្គាយ​រៀបចំ ជំនួបសន្ទនា​អន្តរជាតិ ស្តីអំពីការ “វិនិយោគ ទៅលើកុមារនិង​គ្រួសារ សំដៅ​បន្ធូ​ស្រាល​ស្ថាន​ភាព​កុមាររង​ការបោះបង់​ចោល ឬព្រាត់​ព្រាស់គ្រួ​សារ”។ ថ្លែងមតិនៅក្នុងជំនួបនេះ​ឯកអគ្គ​រដ្ឋទូត Nguyen Trung Thanh ប្រធានក្រុមបេសកកម្ម​វៀតណាម បានវាយ​តម្លៃខ្ព​ស់ចំពោះ​ការយក​ចិត្ត​ទុក​ដាក់​ និង​ចែក​រំលែក​របស់​ប្រទេសនា នាទៅលើបញ្ហា​រួមនៅ​ប្រទេស​ជាច្រើន នោះគឺ​ស្ថាន​ភាព​កុមារ​រង​ការ​បោះ​បង់​ចោល​ឬត្រូវព្រាត់​ប្រាស់​គ្រួសារ ដោយសារមូលហេតុសេដ្ឋកិច្ច​សង្គម​ខុសពីគ្នា​។ លោក Nguyen Trung Thanh ក៏បានចែករំលែករាល់ការខំប្រឹងប្រែង របស់វៀតណាមក្នុងការគាំពារ និងថែទាំ​កុមារ​រងការ​បោះបង់​ចោល​នឹង​គ្មាន​ទី​ពឹង។ លោក Nguyen Trung Thanh បានអះអាងថា​វៀតណាម នឹង​ខំប្រឹង​ប្រែង​ថែម​ទៀត សំដៅ​ធានា​ថាកុមារ​ទាំងអស់​គ្នា នឹង​ទទួលបាន​ការថែ​ទាំ គាំពារ អប់រំ​និង​ត្រៀម​ខ្លួន​ជា​ស្រេច​បន្តកិច្ច​សហ​ប្រតិបត្តិ​ការ​ជាមួយ​ប្រទេស​និង អង្គការ​អន្តរជាតិ​នានាលើវិស័យ​នេះ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ