21/01/2021 13:42 GMT+7 Email Print Like 0

វៀតណាមសម្រេចបានសមិទ្ធផលសំខាន់ជាច្រើនក្រោយរយៈពេល៥ឆ្នាំអនុវត្តសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតលើកទី១២

នេះជាមតិរបស់លោក Tran Ba Phuc សមាជិកគណៈ កម្មាធិការមជ្ឈឹម រណសិរ្សមាតុភូមិវៀតណាម ប្រធានសមាគមន៍ធុរជនវៀតណាមនៅ អូស្ត្រាលី។

លោក Phuc បានសម្ដែងនូវជំនឿជាក់និងមោទនភាពដ៏ធំធេង ដោយសារមិនធ្លាប់មានពេលណាដែលលិខិតឆ្លងដែនវៀតណាមមានតម្លៃ និងអត្ថន័យដ៏ធំធេង ចំពោះប្រជាពលរដ្ឋវៀតណាមនៅឯបរទេសដូចបច្ចុប្បន្ននេះទេ។

ស្ដីពីបំណងប្រាថ្នារបស់បងប្អូនអាណិកជនវៀតណាមនៅអូស្ត្រាលីចំពោះមហាសន្និបាតបក្សលើកនេះ លោក Phuc បានឲ្យដឹងថា បងប្អូន អាណិកជនវៀតណាមនៅអូស្ត្រាលីជឿជាក់ថា មហាសន្និបាតបក្សនាពេល ខាងមុខនឹងជ្រើសរើសយ៉ាងត្រឹមត្រូវថ្នាក់ដឹកនាំដែលមានទាំងគុណធម៌និងទេពកោសល្យដើម្បីដឹកនាំប្រទេសជាតិឲ្យកាន់តែរីកចម្រើនថែមទៀត។

លោក Phuc ក៏មានបំណងថា បក្សនិងរដ្ឋ នឹងបន្តបញ្ជាដឹកនាំហើយ ជំរុញការអនុវត្តសេចក្ដីសម្រេចចិត្តទទួលស្គាល់តួនាទីនៃវិស័យសេដ្ឋកិច្ចឯកជន សំដៅមានការវាយតម្លៃនិងជួយទ្រទ្រង់យ៉ាងសក្តិសមចំពោះវិស័យ សេដ្ឋកិច្ចនេះ ដូចនឹងប្រភពធនធានដ៏សំខាន់មួយក្នុងការអភិវឌ្ឍប្រទេស ជាតិ ផងដែរ៕

បណ្តាព័ត៌មានបានផ្សាយ