02/07/2020 14:35 GMT+7 Email Print Like 0

វៀតណាមសម្រេចបានវឌ្ឍនភាពអំពីការប្រកាសថវិកាប្រកបដោយ តម្លាភាព


 វៀតណាមសម្រេចបានវឌ្ឍនភាពអំពីការប្រកាសថវិកាប្រកបដោយ តម្លាភាព (រូបថត៖ TTXVN)
 

នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ មជ្ឈមណ្ឌលអភិវឌ្ឍន៍និងសមាហរណកម្ម (CDI) រួម​ជាមួយ​វិទ្យាស្ថាន​សិក្សា​ស្រាវ​ជ្រាវ​សេដ្ឋកិច្ចនិងគោលនយោបាយ (VEPR) បានប្រកាសជាផ្លូវការនូវសន្ទស្សន៍សាធារណៈអំពីថវិកាជាតិ (OBI) ​របស់វៀតណាម និងសន្ទស្សន៍សាធារណៈរបស់ក្រសួង ស្ថាប័នមជ្ឈឹម  (MOBI) សម្រាប់ឆ្នាំ ២០១៩ ។ នេះជា​លើកទី​ ៧ ហើយ ដែលសន្ទស្សន៍ OBI ត្រូវបានផ្សព្វផ្សាយនៅលើពិភពលោក និងនៅវៀតណាម។

 
យោង​តាមលទ្ធផលសិក្សាស្រាវជ្រាវបានឲ្យដឹងថា៖ វៀតណាមទទួល​បាន​វឌ្ឍន​ភាព​អំពីការ​ប្រកាស​តម្លាភាព​ថរិកាថ្នាក់​ជាតិ និងថ្នាក់ក្រសួង ស្ថាប័ន។ លោក Nguyen Minh Tan អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ ថវិកា នៃខុទ្ធកាល័យ​រដ្ឋសភាបាន​ឲ្យដឹងថា៖
 
“យើង​ខ្ញុំបានសង្កេតឃើញនូវវឌ្ឍនភាពលើសរសរទ្រូងចំនួន ៣ អំពីតម្លាភាពថវិកា ការចូលរួមរបស់ពលរដ្ឋ និង ​ការត្រួតពិនិត្យថវិកា ឬការចូលរួមរបស់រដ្ឋសភា។ ទន្ទឹមនឹងនេះ វិស័យសវនកម្ម និង​ការ​ឃ្លាំមើល​របស់​រដ្ឋស​ភាទទួល​បានវឌ្ឍនភាពខ្ពស់ ហើយយើងខ្ញុំវាយតម្លៃខ្ពស់ចំពោះខ្លឹមសារនេះផងដែរ”៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ