16/05/2018 10:34 GMT+7 Email Print Like 0

វៀតណាមសម្រេចតាមជំហានៗនូវអនុសាសន៍របស់ EC ក្នុងការនេសាទ

​នាថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៨ ​ក្រុមត្រួតពិនិត្យរបស់សហភា​ព​អឺរ៉ុប​ (EU) បានមកកាន់វៀ​តណា​ម ជួបធ្វើ​ការជាមួយ​ក្រសួងកសិកម្ម​និង​អភិវឌ្ឍន៍ជនបទ​វៀតណាម ក៏ដូចជាតំបន់ឆ្នេរស​មុទ្រ និងសហគ្រាស​កែច្នៃនាំ​ចេញ​ជល​ផល​នានា ដើ​ម្បីត្រួតពិនិត្យ​និងវាយ​​តំលៃឡើងវិញ នូវល​ទ្ធផលដែល​វៀតណា​មធ្វើ​បាន ក្នុង​ការជំនះ​ពុះពា​រលើ “កាតលឿង” របស់គណៈក​ម្មាធិការអឺរ៉ុប (​EC) ដាក់លើការនាំចេញជលផល​នេសា​ទ របស់វៀត​ណាម​ទៅក្នុង​ទីផ្សា​រអឺរ៉ុ​ប។

មុន​នឹងដំណើរទស្សនកិច្ចរបស់​ក្រុមត្រួតពិនិត្យ ​EU នាថ្ងៃទី១៤ ឧសភា រ​ដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ​វៀត​ណាម លោក Nguyen Xuan Cuong បានជួបធ្វើការជាមួយអគ្គ​នាយកដ្ឋាន​ជល​ផល​។ ស្ដីពីលទ្ធផល​ដែលវៀត​ណាម​ទទួល​បានក្នុងការជំនះពុះពា​រលើ “កាតលឿង” របស់ EC នោះ រដ្ឋម​ន្រ្តីលោក Nguye​n Xuan Cuong ឲ្យដឹង​ថា រហូតមកដល់​ពេលនេះ វៀតណាមបានសម្រេចតាម​ជំហានៗនូវអនុសាសន៍ទាំង​៩ ​ដែល EC ដាក់ចេញ​ ដើម្បីធានាការប្រកបរបរនេសា​ទឲ្យមានការទទួលខុសត្រូវនិ​ងចីរភាព។ ខ្លឹមសារក្នុងអនុសា​សន៍ទាំ​ង​៩ខាងលើ ​ត្រូវបានបញ្ចូលក្នុងច្បាប់ជលផល​ដែលបានរដ្ឋ​សភាអនុម័ត៕

 

​តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ