09/01/2018 05:57 GMT+7 Email Print Like 0

វៀតណាមសម្រេចជាសារវ័ន្តនូវកិច្ចការត្រៀមរៀបចំសម្រាប់សន្និសីទ APPF-26

នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ  ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ប្រធានវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) អាណត្តិ២០១៧- ២០១៨ បានអញ្ជើញជាអធិបតីកិច្ចប្រជុំស្តីពីការងារត្រៀមរៀបចំសម្រាប់សន្និសីទលើក ទី២៦នៃវេទិកានេះ។

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងមតិក្នុងពិធី (រូបថតៈ Lê Tuyết/VOV )

តាមគម្រោង  សន្និសីទ APPF-២៦ នឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយ ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២១ មករាឆ្នាំ២០១៨ ក្រោមប្រធានបទ “ទំនាក់ទំនងដៃគូ សភាដើម្បីសន្តិភាព ការច្នៃប្រឌិតនិងការអភិវឌ្ឍប្រកបដោយនិរន្តរភាព”។ រហូតមកដល់ពេលនេះ ការងារត្រៀមរៀបចំបានសម្រេចជាសារវ័ន្តតាមសំណូមពររបស់គណៈ ចាត់តាំង។

អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំនេះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា សន្និសីទ APPF-26 មានអត្ថន័យសំខាន់ពិសេស។ នៅក្នុងសន្និសីទលើកនេះ សភានៃបណ្តាប្រទេសសមាជិកនឹងពិភាក្សាអំពីកិច្ចសហប្រតិបត្តិ ការសេដ្ឋកិច្ច វប្បធម៌និងការអភិវឌ្ឍ ក្នុងតំបន់ដើម្បីសន្តិភាព សន្តិសុខ ភាពសម្បូររុង រឿង ឆ្ពោះទៅការអនុម័ត សេចក្តីថ្លែងការណ៍មួយនៃសន្និសីទ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ