21/09/2016 10:13 GMT+7 Email Print Like 0

វៀតណាមសម្តែងការគោរពនិងគាំ​ទ្រសមាគ្គីភាព​ជាមួយ​ប្រទេស​ជាមិត្ត​ភក្តិ​ប្រពៃណី​នៅ​អាមេរិក​ឡាទី​ន​


វៀតណាមសម្តែងការគោរពនិងគាំទ្រសមាគ្គីភាពជាមួយប្រទេសជាមិត្តភក្តិប្រពៃណីនៅអាមេរិកឡាទីន

នៅក្នុងសន្និសីទ​ជាន់ខ្ពស់លើកទី១៧ នៃចលនាមិន​ចូលបក្សសម្ព័ន្ធ​ដោយ​ប្រធានប​ទ​ “​សន្តិភា​ព អធិបតេយ្យ​ភាព​ និង​សាមគ្គីភាព​ដើម្បីការ​អភិវឌ្ឍន៍” ដែល​ទើប​នឹងបាន​ប្រព្រឹត្ត​ទៅនៅ​ប្រទេស​វេណេហ្ស៊ុយ​អេឡា​នោះ ឧបនាយ​ក​​រដ្ឋមន្ត្រីនិង​ជារដ្ឋ​មន្ត្រី​ការបរទេស​វៀតណាម​ លោក Pham Binh Minh បានអញ្ជើញ​ដឹក​នាំ​គណៈ​ប្រតិភូ​វៀតណាម ចូលរួមសន្និសីទនេះ​នឹងមាន​បទសន្ទរ​កថា​សំខាន់ៗ សម្តែង​ចេញនូវការគោ​រព​របស់​វៀត​ណាម ចំពោះចលនា​ព្រមទាំង​ជាបង្ហាញនូវការ​គាំទ្រ និង ចំណងសាមគ្គី​ភាពចំពោះប្រទេស​ម្ចាស់​ផ្ទះ វេណេហ្ស៊ុយ​អេឡា និង ប្រទេសជាមិត្តភក្តិ​ប្រពៃណី របស់​វៀតណាម​នៅទ្វីប​អាមេរិក​ឡាទីន​ផង​ដែរ​។ សង្កត់​ធ្ងន់​ទៅលើ​ការរួមចំណែក​សកម្ម​របស់​គណៈ​ប្រតិភូវៀតណាម នៅក្នុង​សន្និសីទ​លើក​នេះ អនុរដ្ឋ​មន្ត្រីការ​បរទេស​វៀត​ណាម​​ លោក Ha Kim Ngoc បានឲ្យដឹងថា វៀតណាម​បានរួមចំណែក​យ៉ាង​សកម្ម​ ដោយ​គោលដៅរក្សារឹ​ងមាំ​នូវ​ទិស​ដៅរ​បស់ចលនា​នេះក្នុង​កាលៈទេសៈ​ស្មុគ្រស្មាញ របស់ពិភពលោក​នាបច្ចុប្បន្ន។ វៀតណាម​បាន​សកម្មគាំទ្រ និង​ផ្លាស់ប្តូរ ជាមួយប្រទេសជា ប្រធាន​ដោយឈរ​លើស្មារតី​ស្ថាបនា ដើម្បីដោះ​ស្រាយរា​ល់​បញ្ហា​ខ្វែង​គំនិត​ដែល​កើត​ មាន​ឡើង​ក្នុងដំណើរការ​ប្រព្រឹត្ត​ទៅសន្និសីទ​ ឈរ​លើមូលដ្ឋាននៃគោលការណ៍របស់​ចលនានិង​រួមចំ​ណែក​សកម្ម​ចូល​ ក្នុងជោគជ័យនៃសន្និសីទ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ