18/07/2018 10:18 GMT+7 Email Print Like 0

វៀតណាមសន្យាអនុវត្តន៍រាល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព


 វៀតណាមផ្តោតការយកចិត្តទុកដាក់ដល់ក្រុមងាយរងផលប៉ះពាល់ក្នុងសង្គម ដូចជាជនក្រីក្រ ជនពិការនិងជនជាតិភាគតិច (រូបថតៈ TTXVN)

 នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ​២០១៨ ​នៅទីស្នាក់ការអង្គការសហប្រជា​ជាតិ នៃទីក្រុងញូវយ៉ក គណៈប្រតិភូ​វៀតណាម ដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងផែ​ន ការនិងវិនិយោគ លោក Ng​uyen The Phuong បានអញ្ជើញ​បង្ហាញនូវ​របាយការណ៍ជាតិស្ម័គ្រចិត្ត​ (VNR) ស្តីពីការអនុវត្តរាល់គោលដៅអ​ភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព​ (SDGs) ក្នុងក្របខ័ណ្ឌនៃវេទិការន​យោបាយជាន់ខ្ពស់ (HLPF) អំ​ពីការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​របស់​ក្រុម​ប្រឹក្សាសេដ្ឋកិច្ច​-សង្គម អង្គការសហប្រជាជា​តិ​។ 
 
នៅទីនេះ លោក Nguyen​ The Phuong បានអះអាងនូវទស្សនៈអ​ភិវឌ្ឍន៍និរន្តរភាព ដែល​បានវៀត​ណាម ដាក់​រួមបញ្ចូល​ក្នុងយុទ្ធនាការនានា ផែនការអភិ​វឌ្ឍន៍សេដ្ឋកិច្ច-សង្គម។​ វៀតណាមក៏មានកា​របោះ​ជំហាន​យ៉ាង​សកម្ម​​ក្នុ​ងការបង្កើនសមភាពភេទលើគ្រ​ប់វិស័យ ផ្តោតការយកចិ​ត្តទុកដាក់ដល់​ក្រុមងាយ​រង​ផល ប៉ះ​ពាល់ក្នុង​សង្គម ដូចជាជនក្រីក្រ ជនពិកា​រ ជនជាតិភាគតិច​ តាមរយៈការអនុវត្តនូវគោលការណ៍ជាច្រើន សំដៅមិន​ទុកឲ្យអ្នកណាត្រូវនៅខាងក្រោយឡើយ។​

បន្ទាប់ពីបទបង្ហាញរបស់ភាគី​វៀតណាមមក ក៏បានប្រព្រឹត្តទៅនូវ​កិច្ចសន្ទនា ជាមួយតំណាងប្រទេសនា នា។ តំណាង​ចូលរួមបានទទួលស្គាល់និងវា​យតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង​ សមិទ្ធិផលទទួលបាន ក៏ដូច​ជាការ​សន្យា​របស់វៀតណាម ក្នុង ការអ​នុវត្តការអភិវឌ្ឍប្រកប​ដោយចី​រភាព រួមទាំង​បង្ហាញ​ភាពត្រឹមត្រូវរប​ស់វៀត​ណាមទៀតផង។ ទន្ទឹមជាមួ​យគ្នានោះ វៀតណាម​ក៏បានចែក​រំលែក​បទពិសោធន៍​​ ក្នុងការរួមបញ្ចូល SDGs ទៅក្នុងយុទ្ធសា​ស្ត្រ ផែនការអភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គមរបស់​ប្រទេស​នីមួយៗ​៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ