16/06/2018 11:14 GMT+7 Email Print Like 0

វៀតណាមសន្យាអនុវត្តអនុសញ្ញាច្បាប់សមុទ្រអភិរក្សនិងអភិវឌ្ឍន៍ចីរភាពសមុទ្រនិងមហាសាគរ


 ឯកអគ្គរដ្ឋទូត លោកស្រី Nguyen Phuong Nga ប្រធានក្រុមបេសកកម្មតំណាងអចិន្ត្រៃយ៍វៀតណាមអមអង្គការសហប្រជាជាតិ 

ចាប់ពីថ្ងៃទី១១ដល់​ថ្ងៃទី១​៤ ខែមិថុនា ឆ្នាំ២០១៨ ​នៅទីស្នាក់ការអង្គការសហប្រជាជា​តិ​ប្រចាំ​ទីក្រុង​ញូវយ៉កបាន​ប្រព្រឹត្តទៅ​សន្និសីទលើកទី២៨​នៃប្រទេស​ជាសមាជិក​អនុសញ្ញា​អង្គកា​រសហប្រជា​ជាតិ​ស្តីពី​ច្បាប់​សមុទ្រ​ឆ្នាំ១​៩៨២ (UNCLOS)។ ចូល​រួមក្នុងសន្និសីទមានតំណាងមកពីប្រទេសស​មាជិក UNCL​OS ​ចំ​នួន​១០០ប្រទេសរួម​ទាំង​តំណាង​ស្ថាប័ន ដែលបានបង្កើតឡើងតាមអ​នុសញ្ញា។
 
អញ្ជើញថ្លែងមតិក្នុង​សន្និសីទ ឯកអគ្គរដ្ឋ​ទូត Nguyen Phuong Nga ​ប្រធានក្រុម​បេសក​កម្ម​តំណាង​អចិន្ត្រៃយ៍​វៀត​ណាម​ អមអង្គការសហប្រជា​ជាតិបានលើកច្បាស់​ថា ៖ ជាប្រទេសឆ្នេរស​មុទ្រខា​ងកើ​តមួយ វៀតណាម​បានផ្តោត​សំខាន់​លើកិច្ចការពារបរិស្ថាននិងប្រ​ព័ន្ធអេកូឡូស៊ីសមុទ្រ ​ព្រមទាំងយល់​ច្បាស់​ពីផលប៉ះពាល់​អវិជ្ជមាន​មកពីជម្លោះសមុទ្រ​ទៅលើការ​អភិរក្ស និងប្រើប្រាស់សមុទ្រនិរន្តរភាព។ វៀ​តណាមជានិច្ចកាល ដោះ​ស្រាយរាល់​ជម្លោះលើ​សមុទ្រខាង​កើតដោយសន្តិវិធី សមស្របនឹង​ច្បាប់អន្តរជាតិ ក្នុងនោះ​មាន​ UNCLOS។
 
ឯកអគ្គរដ្ឋទូត លោកស្រី ​Nguyen Phuong Nga ក៏បានអះអាងនូវគោលជំហមុន​ក៏ដូចជាក្រោយរបស់វៀត​ណាម គឺគាំទ្រការ​ប្រឆាំងការ​នេសាទខុសច្បាប់ និងមិនអនុវត្តតាមសេ​ចក្តីកំណត់ (ធ្វើអាជីវកម្ម IUU​)។ រួមជាមួយ​គ្នានោះ វៀត​ណាមក៏គាំទ្រការអនុវត្តយ៉ាងឆាប់ៗ​ នូវបែបបទផ្ទៃក្នុង ​ដើម្បីក្លាយ​ទៅជាសមាជិក​នៃកិច្ចព្រម​ព្រៀងស្តីពី​ការអភិ​រក្សនិងគ្រប់គ្រង ត្រីសមុទ្រ និ​ងកិច្ចព្រមព្រៀងស្តីពីវិ​ធានការ​របស់ប្រទេស​ដែលមាន​កំពង់​ផែរ​ សំដៅរា​រាំង ប្រឆាំងនិងលុបបំបាត់កា​រនេសាទមិនគោរពតាមសេចក្តីកំណ​ត់ ​IUU ផងដែរ។​
 
លោកស្រី Nguyen Phu​ong Nga បានសង្កត់ធ្ងន់ថា វៀត​ណាមសន្យាគោរព​និងប្រតិបត្តិ​ប្រកបដោយ​គ្រប់គ្រាន់​ចំពោះសេចក្តី​កំណត់នានារបស់អនុសញ្ញា រួ​មទាំងសហប្រតិបត្តិការជាមួយប្រ​ទេស អង្គការ​អន្តរជាតិ​នានាក្នុង​ការអភិរ​ក្សនិ​ងអភិវឌ្ឍ​ប្រកបដោយចីរភាពសមុទ្រ និ​ងមហាសាគរដើម្បីអនាគតរួ​មរបស់មនុស្សលោក៕

 

តា​ម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ