23/04/2017 14:14 GMT+7 Email Print Like 0

វៀតណាមសន្យាបង្កលក្ខណះងាយស្រួលសំរាប់សហគ្រាសអាមេរិកបោះទុនវិនិយោគនិងធ្វើអាជីវកម្ម


វៀតណាមសន្យាបង្កលក្ខណះងាយស្រួលសំរាប់សហគ្រាសអាមេរិកបោះទុនវិនិយោគនិងធ្វើអាជីវកម្ម

ក្នុងក្របខ័ណ្ឌដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅអាមេរិក នាថ្ងៃទី២១ខែមេសា ឆ្នាំ២០១៧ ឧបនាយក​រដ្ឋមន្ត្រី ​និង​ជា​រដ្ឋមន្ត្រី​ការបរទេសវៀតណាម​ លោក Pham Binh Minh បានជួប​សន្ទនា​ជាមួយ​តំណាង​ពាណិជ្ជកម្ម​ស្តីទី​អាមេរិក​ លោក ​Stephen Vaught ជួបសន្ទនាជាមួយក្រុមបណ្ដាអ្នកជំនួយការសមាជិក សភានៃ​គណបក្ស​សាធារណះ ​និងគណបក្សប្រជាធិបតេយ្យ ថ្នាក់ដឹកនាំមជ្ឈមណ្ឌល​ស្រាវជ្រាវយុទ្ធសាស្ត្រ និងអន្តរជាតិ ​(CSIS) និង​មូល​និធិ Heritage Foundation ​ថ្នាក់ដឹកនាំក្រុមប្រឹក្សាពាណិជ្ជកម្មអាមេរិក  និងតំណាង​សហគ្រាស​អាំមេរិក​ ​ដែល​កំ​ពុងធ្វើអាជីវកម្មនៅវៀតណាម។ នៅក្នុងជំនួបទាំងនេះ  លោក Pham Binh Minh បាន​អះអាង​​​ថា៖ ​រដ្ឋាភិបាល​វៀតណាម​ត្រៀម​ខ្លួនជាស្រេច​សហប្រតិបត្តិ​ការជាមួយ​រដ្ឋអំណាច​ថ្មីរ​បស់​​អាមេរិក​ ដើម្បីរក្សា​​ល្បឿនអភិវឌ្ឍន៍​នៃទំនាក់​ទំនង​ ​រវាងប្រ​ទេស​ទាំង​ពីរ ជាពិសេស​គឺក្នុងវិស័យ​សេដ្ឋកិច្ច ​ពាណិជ្ជកម្ម ​បន្ត​កែ​លំអរ​បរិយាកាស​អាជីវកម្ម​ វិនិយោគ​ បង្កលក្ខណះងាយស្រួល​ថែមទៀតចំពោះ​សហគ្រាស​អាមេរិក ​​បោះទុន​វិនិយោគ​​ ធ្វើអាជីវកម្ម​នៅវៀត​ណាម ។ ​
 
បណ្ដាអ្នកជំនួយការសមាជិកសភាអាមេរិកបាណអះអាងនូវការគាំទ្ររបស់គណបក្សទាំងពីរ ក្នុងទំនាក់ ទំនង​លើគ្រប់​​វិស័យជាមួយវៀតណាមសន្យាបន្ត​យកចិត្តទុកដាក់ និងជួយឧបត្ថម្ភវៀត ណាម ដោះស្រាយ​ផលវិបាក​ដោយ​​សង្គ្រាម​ ជាពិសេសគឺបញ្ហាសំអាតជាតិគីមីពុលពណ៌លឿងទុំ/Dioxin។ ទន្ទឹមនឹងនោះ ​បណ្ដា​អ្នក​ជំនួយ​សមាជិក​សភាក៏បាន​ចែករំលែកការយកចិត្តទុកដាក់របស់រដ្ឋ​សភាអាមេរិក ចំពោះ​បញ្ហានៅ​សមុទ្រ​ខាង​កើត​ ដែល​ក្នុងនោះមានការរក្សា​សន្តិសុខ ​សុវត្ថិភាព​ និងសេរីភាព​នាវាចរណ៍ ​អាកាសចរណ៍​និងដោះ​ស្រាយ​ជំលោះ​ដោយ​សន្តិវិធី ​ផ្អែកទៅលើការគោរពច្បាប់អន្តរជាតិ  ដែលក្នុងនោះមាន​អនុសញ្ញា ​អង្គការ​សហប្រជាជាតិ ​ស្ដីអំពីច្បាប់​សមុទ្រ ​ (UNCLOS) ឆ្នាំ ១៩៨២។ ​

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ