20/04/2016 12:12 GMT+7 Email Print Like 0

វៀតណាមសន្យាជម្រុញសមភាពភេទតាមសន្ធិសញ្ញា CEDAW


វៀតណាមអនុវត្តរាល់សកម្មភាពសំដៅជម្រុញសមភាពភេទ

នាថ្ងៃទី១៩ ខែ​មេសា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ ក្រសួងការងារ យុទ្ធជន​ពិការ និងសង្គម​កិច្ចវៀត​ណាម​បាន​រួម​សហការ​ជាមួយស្ថាប័ន ​នៃអ.ស.ប​ទទួល​បន្ទុកការ​ងារ​សមភាព​ភេទ និង​ប្រគល់​សិទ្ធិឲ្យនា​រីប្រចាំ​នៅវៀត​ណាម​រៀប​ចំ​​វេទិការ​ជាតិ សំដៅក្រឡែកមើលឡើង​វិញ ដំណើរ​ការអនុវត្តសមភា​ព​ភេទនិងប្រ គល់សិទ្ធិ​សម្រាប់ នារីតាម​រយៈសន្ធិ​សញ្ញា​ ស្តីពី​ការលុបបំបាត់ការ រើសអើងប្រឆាំង នឹងនារីភេទក្រោម​គ្រប់រូបភាព (CEDAW)។ អស់រយៈ​ពេល១០ឆ្នាំ​អនុវត្ត​សន្ធិសញ្ញា​នេះ វៀតណាមទទួល​បានសមិទ្ធិជាច្រើន​ក្នុង​ការ លុបបំបាត់រាល់ទម្រង់​នៃការរើស អើង​ប្រឆាំង​នឹង​នារី​ភេទ។ ថ្លែងមតិក្នុងវេទិការនេះ អនុរដ្ឋមន្ត្រីក្រសួងការងារ​យុទ្ធជន​ពិការ និងសង្គមកិច្ច​វៀត​ណាម​​លោក Nguyen Trong Dam  បាន​ឲ្យដឹង​ថា៖

“ដោយភារកិច្ចជាស្ថាប័ន ធ្វើសេនាធិការជូន​រដ្ឋាភិបាល អំពីសមភាពភេទ យើងខ្ញុំ សន្យាបន្ត​ជម្រុញ​ថែមទៀត​ការអនុវ​ត្តសន្ធិ​សញ្ញា CEDAW នៅវៀតណាម តាម រយៈសំណើរដាក់ជូនរដ្ឋាភិបាល រដ្ឋសភា ពិនិត្យនិងអនុម័តនូវ​កម្មវិធី ផែន​ការ សកម្មភាពជាតិតាមសំណើររបស់ CEDAW ចំពោះវៀតណាម។ រួមជាមួយ​គ្នា​នោះ  ជម្រុញ​ការដាក់​ជូន​អាទិភាព​លើក​កំពស់សិទ្ធិ របស់នារីនិងកុមារីចូល​ក្នុងរបៀបវារៈ​ជាតិ ជួយ​ធានា​ល្អថែម​ទៀត​សិទ្ធិរបស់​នារី​និង​កុមា​រី”៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ