25/05/2015 10:14 GMT+7 Email Print Like 0

វៀតណាមសន្យាអនុវត្តយ៉ាងទៀងទាត់អនុសញ្ញា NPT


វៀតណាមសន្យាអនុវត្តយ៉ាងទៀងទាត់អនុសញ្ញា NPT

ក្រោយរយៈពេល​៤សប្ដាហ៍​ធ្វើការ សន្និសីទ​បូកសរុប​ការអនុវត្តន៍​អនុ​សញ្ញា​ស្ដី​អំពី​ការ​មិន​រីក​សាយ​អាវុធ​នុយ​គ្លេ​អ៊ែរ​ ( NPT) បានបញ្ចប់​នៅទី​ក្រុងNew​​York អាមេរិក។ ត្រូវ​បានរៀប​ចំឡើង​ជារៀង​រាល់​៥ឆ្នាំ​ម្តង សន្និសីទ​លើក​នេះ​ជា​វេទិកា​សំខាន់ ដើម្បីជំរុញការ​អនុវត្តជាដាច់​ខាត នូវមាត្រានានា​ក្នុងអនុសញ្ញា​នេះ​លើទូទាំង​ពិភ​ពលោក។

​ថ្លែងមតិនៅ​ទីនេះ ប្រធាន​គណៈប្រតិភូ​វៀតនាម ឯ​កអគ្គរដ្ឋទូត​វៀត​ណាម​និងជា​ប្រធាន​គណៈប្រតិ​ភូវៀត​ណាម​ប្រចាំនៅ​អង្គការសហ​ប្រជា​ជាតិ លោក​ស្រី​ Nguyen Phuong Nga បានអះ​អាង​ថា៖ វៀត​ណាម​សន្យា អនុវ​ត្ត​គ្រប់​កាត​ព្វកិច្ច​ដែល​ បាន NPT កំណត់ ជានិច្ចកាលគោរព​រាល់​បទដ្ឋាន និង​ការកំណត់​អន្តរ​ជាតិ ដែល​ទាក់ទិន​ដល់​ការ​ត្រៀម​រៀប​ចំហេដ្ឋា​រចនាសម្ព័ន្ធ ​សំរាប់ការ​ប្រើប្រាស់​នុយគ្លេ​អ៊ែរ​នៅវៀត​ណាម ជាពិ​សេស​គឺការ​ធានា​សន្តិ​សុខ និងសុវត្ថិ​ភាពនុយ​គ្លេអ៊ែរ។ ឯក​អគ្គរដ្ឋ​ទូត Nguyen Phuong Nga ក៏សង្កត់​ធ្ងន់​ថា៖ វៀត​ណាម​គាំទ្រ​ការ​ផ្តើម​គំនិត​យន្តការ​អន្តរ​ជាតិ ស្ដីពី​ការ​រំសាយ ការ​ប្រឆាំង​ការរីក​សាយ​អាវុធនុយ​គ្លេអ៊ែរ និង​បង្កើន​កិច្ច​សហប្រតិ​បត្តិការ​ក្នុងការ​ប្រើប្រាស់​ថាមពល​នុយគ្លេអ៊ែរ ដើម្បី​គោល​ដៅសន្តិភាព៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ