18/10/2015 10:31 GMT+7 Email Print Like 0

វៀតណាមសន្យាបន្តសហប្រតិបត្តិការជិតស្និទ្ធជាមួយស្ថាប័នរបស់អង្គការសហប្រជាជាតិ​អនុវត្តនីតិរដ្ឋ


វៀតណាមសន្យាបន្តសហប្រតិបត្តិការជិតស្និទ្ធជាមួយស្ថាប័នរបស់អង្គការសហប្រជាជាតិអនុវត្តនីតិរដ្ឋ (VNP)

ក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី១៥និង១៦ ខែតុលា ឆ្នាំ​២០១៥ គណៈកម្មាធិការគតិយុត្តិ​(គណៈកម្មាធិការទី៦) នៃមហា​សន្និបាត​អង្គការ​សហប្រជា​ជាតិនីតិកាលទី៧០​ បាន​ពិភាក្សា​អំពីប្រធាន​បទ នីតិរដ្ឋ​នៅថ្នាក់ជាតិ និងអន្តរជាតិ។ ថ្លែង​មតិ​នៅសម័យ​ពិភាក្សា​នេះ ឯកអគ្គរដ្ឋទូតនិង​ជាប្រធានគណៈប្រតិ​ភូអចិន្ត្រៃយ៍​វៀត​ណាម នៅអង្គការ​សហ​ប្រជា​ជាតិ​ លោកស្រី Nguyen Phuong Nga បានសង្កត់ធ្ងន់ថា វៀតណាមសន្យា​បន្ត​សហ​ប្រតិបត្តិ​ការ​ជិត​ស្និទ្ធ​ជាមួយស្ថាប័ន របស់អង្គការសហប្រជាជាតិប្រទេសជា​សមាជិក​និងដៃគូ ​ក្នុង​សហគមន៍​អន្តរ​ជាតិ​សំដៅ​ធានា​និង​ជំរុញការអនុវត្តនីតិរដ្ឋនៅ​ថ្នាក់ជាតិនិងអន្តរជាតិ។ ឯកអគ្គរដ្ឋទូត Nguyen Phuong Nga ក៏​សម្ដែង​ការ​ព្រួយបារម្ភ​យ៉ាង​ជ្រាល​ជ្រៅ អំពីបំរ៉ែបំរួលនាពេលថ្មីៗនេះនៃជំលោះ អំពី​អធិប​តេយ្យភាព​សមុទ្រ​កោះ ពិសេស​គឺសកម្មភាព​ឯកតោភាគី​សំដៅផ្លាស់​ប្តូរ​ស្ថានភាព ដើម​នៅ​សមុទ្រ​ខាង​​កើត ដើរ​ផ្ទុយ​នឹង​ច្បាប់​អន្តរជាតិ​គំរាមកំហែង​ លើសន្តិភាពសន្តិសុខនិងស្ថិរភាពនៅ​ដំបន់។ វៀតណាម​អំពាវនាវ​ភាគី​ទាក់​ទិន​នានា​អត់​ធ្មត់​មិនគំរាមកំហែង​ ឬប្រើប្រាស់​អំពើហឹង្សា​ដោះស្រាយ​ជំលោះទាំង​អស់​ដោយ​សន្តិវិធី​សមស្រប​នឹង​ច្បាប់​អន្តរជាតិ​ ក្នុងនោះ​មាន​អនុសញ្ញា​អង្គការ​សហ​ប្រជា​ជាតិ ស្ដិពី​​ច្បាប់​​សមុទ្រ​​១៩៨២ ​(UNCLOS)​៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ