20/07/2016 09:06 GMT+7 Email Print Like 0

វៀតណាមសន្យាបន្តរួមចំណែកសកម្មចូលក្នុងកិច្ចការរួមរបស់ ECOSOC


វៀតណាមសន្យាបន្តរួមចំណែកសកម្មចូលក្នុងកិច្ចការរួមរបស់ECOSOC

សម័យប្រជុំជាន់ខ្ពស់របស់ក្រុមប្រឹក្សាសេដ្ឋ​កិច្ច-សង្គមនៃ អ.ស.ប​ (ECOSOC) បានបើកនាថ្ងៃទី​១៨ ខែ​កក្កដា​ឆ្នាំ​២០១៦ នៅទីស្នាក់​​កា​រអ.ស.បប្រចាំ​ទីក្រុងញូវយ៉ក (អាមេរិក)។ នេះជា​សម័យ​​ប្រជុំជាន់​ខ្ពស់​ដំបូង​​របស់ ECOSOC ដែលវៀត​ណាមបាន​ចូលរួមក្នុងនាម ជាសមាជិកអាណត្តិ២០១៦-២០១៨។ គណៈ​ប្រតិភូ វៀត​ណាម​ចូល​រួម​ក្នុង​សម័យប្រជុំនេះដឹកនាំ​ដោយ​អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh។ សម័យ​ប្រជុំលើក​នេះបាន​ពិភាក្សា​ លើបណ្តាវិធានការអនុវត្ត ជាក់ស្តែងនូវការសន្យា​របស់​របៀបវារៈ២០៣០ ស្តីពី​ការ​អភិវឌ្ឍន៍​និរន្តរភាព​ ក្នុង​នោះផ្តោតសំខាន់លើប្រ​ធានបទ ស្តីពី​“មិនទុកចោល​នរណាម្នាក់​នៅខាង​ក្រោយ​​ទេ”។

​ថ្លែងមតិនៅសម័យប្រជុំជាន់ខ្ពស់  លោកស្រី Dang Thi Ngoc Thinh បាន​សង្កត់​ធ្ងន់​លើភាព​ចាំបាច់​គឺត្រូវ​ផ្លាស់​ប្តូរ​ការត្រះ​រិះ ជាពិសេសធានាការផ្សាភ្ជាប់​ពេញលេញ នៃសសរគោលចំនួន៣នោះ គឺសេដ្ឋកិច្ច សង្គម​និង​បរិស្ថាន​។ លោក​ស្រីអនុប្រធានរដ្ឋវៀតណាម បានអះអាងថា វៀតណាមសន្យាបន្តរួមចំណែកយ៉ាង​សកម្ម​ចូល​ក្នុង​ការងាររួម​របស់ ECOSOC និង​ជម្រុញរបៀបវារៈ២០៣០ ស្តីពីការ​អភិវឌ្ឍន៍​ប្រកប​ដោយ​និរន្តរភាព និង​ដោយ​ការ​ប្តេជ្ញានយោបាយខ្ព​ស់បំផុត៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ